ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

OCHA បានអំពាវនាវ ដល់កងកម្លាំងរដ្ឋាភិបាលស៊ីរី ឲ្យបញ្ឈប់ជាបន្ទាន់ ការវាយប្រហារទៅលើភាគឦសាន នៃប្រទេសស៊ីរី

147

 

លោក Jens Laerke អ្នកនាំពាក្យទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា OCHA បានអំពាវនាវ កាលពីថ្ងៃទី២១ កុម្ភៈនេះ ដល់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលជួយជ្រោមជ្រែងពីប្រទេសរុស្ស៊ី ឲ្យបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារទៅលើភាគឦសាន នៃប្រទេសស៊ីរី ដែលនាំអោយប៉ះពាល់ ដល់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters។

លោក Jens Laerke បាននិយាយថា កងកម្លាំងរដ្ឋាភិបាលស៊ីរី សហការជាមួយកងទ័ពរុស្ស៊ី បានវាយប្រហារទៅលើតំបន់មួយចំនួន នៃខេត្ត អ៊ីត លីប និង អាឡេប៉ូ ដែលមានប្រជាពលរដ្ឋជិតមួយលាននាក់ បណ្តាលប្រជាពលរដ្ឋ៦០% ក្នុងចំណោមពលរដ្ឋជាង ៩០០,០០០នាក់ ជាប់ខ្លួន ក្នុងតំបន់ដែលរងការវាយប្រហារ។

សូមបញ្ជាក់ជូនថា អ៊ីត លីប គឺជាខេត្តចុងក្រោយ ដែលត្រូវបានកាន់កាប់ ដោយពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាលនៅប្រទេសស៊ីរី ហើយអង្គការសហប្រជាជាតិ បានចាត់ទុកជាការបង្ហូរឈាម ដោយការវាយប្រហារពីកងកម្លាំងរដ្ឋាភិបាលស៊ីរី ទៅលើខេត្តនោះ៕លោក Jens Laerke អ្នកនាំពាក្យទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា OCHA បានអំពាវនាវ កាលពីថ្ងៃទី២១ កុម្ភៈនេះ ដល់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលជួយជ្រោមជ្រែងពីប្រទេសរុស្ស៊ី ឲ្យបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារទៅលើភាគឦសាន នៃប្រទេសស៊ីរី ដែលនាំអោយប៉ះពាល់ ដល់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters។

លោក Jens Laerke បាននិយាយថា កងកម្លាំងរដ្ឋាភិបាលស៊ីរី សហការជាមួយកងទ័ពរុស្ស៊ី បានវាយប្រហារទៅលើតំបន់មួយចំនួន នៃខេត្ត អ៊ីត លីប និង អាឡេប៉ូ ដែលមានប្រជាពលរដ្ឋជិតមួយលាននាក់ បណ្តាលប្រជាពលរដ្ឋ៦០% ក្នុងចំណោមពលរដ្ឋជាង ៩០០,០០០នាក់ ជាប់ខ្លួន ក្នុងតំបន់ដែលរងការវាយប្រហារ។

សូមបញ្ជាក់ជូនថា អ៊ីត លីប គឺជាខេត្តចុងក្រោយ ដែលត្រូវបានកាន់កាប់ ដោយពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាលនៅប្រទេសស៊ីរី ហើយអង្គការសហប្រជាជាតិ បានចាត់ទុកជាការបង្ហូរឈាម ដោយការវាយប្រហារពីកងកម្លាំងរដ្ឋាភិបាលស៊ីរី ទៅលើខេត្តនោះ៕

អត្ថបទដែលជាប់ទាក់ទង