ចៅអធិការវត្តដំណាក់ត្រាច ឃុំរំលេចលួចសឹករត់ចោលវត្តនិងនាំទ្រព្យវត្តទៅជាមួយ
ពោធិសាត់ : ចៅអធិការវត្តវេឡូវ័ន្តដំណាក់ត្រាចភូមិដំណាក់ត្រាចឃុំរំលេចស្រុកបាកានខេត្តពោធិសាត់បានលួចសឹកហើយរត់ចោលវត្តទៅរកស្រីហើយនាំយកទ្រព្យវត្តមួយចំនួនទៅជាមួយទៀតផង។
យោងតាមព្រះសង្ឃគណកម្មការអាចារ្យរត្តនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឃុំរំលេចប្រាប់កាសែតថាថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០នេះថាអតីតចៅអធិការវត្តវេឡូវ័ន្តដំណាក់ត្រាចឈ្មោះតាន់ចាន់ណា(ក្នុងហ្វេសប៊ុកមានគណនេយ្យKea Tanna)អាយុ៣០ឆ្នាំប្លាុយបានលួចសឹកជាមួយព្រះសង្ឃ១អង្គក្នុងវត្តកាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០ហើយនាំទៅជាមួយនូវរថយន្តតូយ៉ូតាហាយឡែនឌ័រ១គ្រឿងនិងបច្ច័យជាច្រើន។
ករណីនេះខាងមន្ត្រីសង្ឃនិងខាងធម្មការមិនបានដឹងឮឬទទួលស្គាល់ឡើយ។
ព្រះតេជគុណហានណា សុផាត់គង់នៅកុដិនិងវត្តជាមួយអតីតចៅអធិការរូបនោះបានមានសង្ឃដីការប្រាប់ថាអតីតចៅអធិការពិតជាបានសឹករត់ចោលវត្តមែន។
អតីតះចៅអធិលាររូបនោះធ្លាប់មានជម្លោះជាមួយពុទ្ធបរិស័ទជាច្រើនក្និងតំណាក់ចុងក្រោយនេះជាក់ស្តែងកាលពីបុណ្យមាឃបូជាថ្មីៗនេះ ពេលលោកនងទីអាចារ្យនិងគណកម្មការផ្សេងទៀតបានកត់ត្រាចំណូលចំណាយក្នុងកម្មវិធីបុណ្យនិងលើការសាងសង់។
លោកអ៊ុកមួនមេឃុំរំលេចសម្តែងការខកចិត្តនិងខឹងសម្បារយ៉ាងខ្លាំងនឹងការសឹកលួចលាក់ហើយរត់ចោលវត្តរបស់តាន់ចាន់ណាអតីតចៅអធិការវត្តដំណាក់ត្រាចនោះ។
លោកមេឃុំថាការលួចសឹកខ្លួនឯងដោយបង្ខំនោះមិនត្រឹមត្រូវតាមពុទ្ធបញ្ញតិ្តនិងវិន័យសង្ឃឡើយហើយក៏អត់មានមន្ត្រីសង្ឃមន្ត្រីធម្មការនិងពុទ្ធបរិស័ទណាទទួលស្គាល់ដែរ។
លោកមេឃុំបានបន្តថា៖ពេលអតីតមេវត្តបរាជិកនោះរត់់ទៅ ទើបបោះវិក័យប័ត្រចំណាយអោយមកគណកម្មការវត្តក្នុងនោះនៅជំពាក់គេ៖១–ជំពាក់ថ្លៃជាង១៩.៥០៤ដុល្លាសរអាជាងគំនូរជាង១.៧០០ដុល្លាជំពាក់ថ្លៃគ្រឿងសំណង់៣៨លានរៀលជាដើម។
ឥឡូវនេះ សមាសភាពក្នុងវត្តអាជ្ញាធរមូលដ្ឋានបាននឹងកំពុងពិនិត្យនិងរៀបចំបណ្តឹងព្រហ្មទ័ណ្ឌប្រឆាំងនឹងអតីតចៅអធិការអោយមកទទួលខុសត្រូវចំពោះវត្តនិងការនាំទៅជាមួយនូវទ្រព្យវត្តផង។
គេដឹងថាអតីតចៅអធិការវត្តដែលរត់ចោលវត្តតាមស្រីហើយទៅរស់នៅស្រុកកំណើតដើមឯក្បែរសាលាបឋមសិក្សានិងអនុវិទ្យាល័យកំពង់ស្វាយភូមិ/សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។
ទាក់ទិននិងការចោតប្រកាន់នេះយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីអតីតះចៅអធិការវត្តនោះបានទេ៕