ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាររបស់​ លោក​ ហ្សង់ហ្វ្រង់ស័រ​ តាន់: ​ស្ត្រីជនជាតិអាមេរិកនៃនាវាWesterdam​ មិនដែលមានផ្ទុកកូរ៉ូណាវីរុសថ្មីនៅក្នុងរាងកាយសោះឡើយ

67

ភ្នំពេញ៖

សម្តេចតេជោហ៊ុនសែនបង្ហោះចែករំលែកសាររបស់លោកហ្សង់ហ្វ្រង់ស័រតាន់នាយកវិទ្យុបារាំងអន្តរជាតិ(RFI) ប្រចាំកម្ពុជានិងជាអ្នកជំនាញវិភាគព្រឹត្តការណ៍អន្តរជាតិនិងភូមិសាស្រ្តនយោបាយដែលសរសេរថា​ “នៅទីបំផុតបើសិនជាជាក់ច្បាស់មែនថាស្ត្រីជនជាតិអាមេរិកនៃនាវាWesterdam​ មិនដែលមានផ្ទុកកូរ៉ូណាវីរុសថ្មីនៅក្នុងរាងកាយសោះឡើយខុសផ្ទុយពីការអះអាងរបស់អាជ្ញាធរសុខាភិបាលម៉ាឡេសុីមេដឹកនាំនៃប្រទេសមួយនេះត្រូវសុំទោសប្រទេសកម្ពុជា

សារបន្ទាប់មកទៀតអ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិរូបនេះបានសរសេរបន្ថែមនៅថ្ងៃទី២២កុម្ភៈនេះទៀតថាទម្រាំចេញជាដំណឹងល្អវិញនៅថ្ងៃសុក្រម្សិលមិញដំបូងមុខមាត់កម្ពុជាត្រូវបានលើកតម្កើងក្រោយមកត្រូវបានសម្អុយ។ក្នុងជីវិតជិត៣០ឆ្នាំជាអ្នកកាសែតខ្ញុំមិនដែលឃើញប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនាំគ្នានិយាយល្អពីប្រទេសយើងមុននឹងនិយាយអាក្រក់វិញពីប្រទេសយើងដំណាលគ្នានិងច្រើនដល់ម្លឹងក្នុងរយៈពេលតែបួនប្រាំថ្ងៃប៉ុណ្ណោះដោយសារតែនិងដោយហេតុតែសំណុំរឿងនាវា​ Westerdam

អត្ថបទដែលជាប់ទាក់ទង