ឆេះតូបសម្រាប់សំណាក់ធម៌ ចំណុចវត្តសុវណ្ណរង្សីហៅវត្តអង្គរ ស្លាប់លោកយាយម្នាក់
ខេត្តកំពង់ចាម ៖ ថ្ងៃអាទិត្យ ១ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៣:៤៧នាទីទៀបភ្លឺ សមត្ថកិច្ចនគរបាលស្រុកកងមាស ទទួលបានព័ត៌មានថាមានករណីអគ្គីភ័យកើតឡើង នៅចំណុចវត្តសុវណ្ណរង្សីហៅវត្តអង្គរ បានស្ថិតក្នុងភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានព័ត៌មានភ្លាមអធិការនគរបាលស្រុកបានចុះដល់កន្លែងកើតហេតុនិងចេញឡានទឹកអន្តរាគមន៍ជាបន្ទាន់ ។
លុះដល់កន្លែងកើតហេតុ សមត្ថកិច្ចយើងបានអនុវត្តភារកិច្ច ពន្លត់ជាបន្ទាន់ ។ ជាតូបសម្រាប់សំណាក់ធម៌មានទំហំ ៥x១៥ ប្រក់ក្បឿងជញ្ជាំងក្តា ករណីហេតុការណ៍នេះដែរ សមត្ថកិច្ចក៏បានប្រទះឃើញមានសព លោកយាយម្នាក់ដេកស្លាប់ ឈ្មោះ សន លី អាយុ ៧៦ ឆ្នាំ មានទីលំនៅភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកងមាស ក្នុងហេតុការណ៍នេះ ។
ខណ:នេះជំនាញព្រហ្មទណ្ឌបើកការស៊ើបអង្កេតជាបន្ទាន់និងកំណត់រកមូលហេតុនៃការស្លាប់អោយបានច្បាស់លាស់ ៕