ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស២នាក់ឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ​ ពេលរៀបរោងបុណ្យសង្ឃទានជូនម្ដាយ

63

(កណ្ដាល)បុរស២នាក់ជាកូនបានទទួលមរណៈកាលភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ដោយសារឆក់អគ្គិសនីនៅពេលពួកគេកំពុងរៀបចំរោងបុណ្យសង្ឃទានជូនម្ដាយប៉ុន្តែអកុសលពេលអ្នកទាំង៣លើកដែកដើម្បីចងមេក្រូក៏ស្រាប់តែប៉ះខ្សែភ្លើងស្រាតបណ្ដាលឱ្យឆក់ភ្លាមៗតែម្ដង។

ករណីនេះបានកើតឡើងនៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០នេះវេលាម៉ោង១៥៖០០នាទីនៅចំណុចភូមិព្រៃគោលឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាល។

ជនរងគ្រោះទាំ៣នាក់មានឈ្មោះរួមមាន៖ទី១៖ឈ្មោះជួនអ៊ូចភេទប្រុសអាយុ៣៨ឆ្នាំមុខរបរកម្មករសំណង់(រងរបួសធ្ងន់) ទីលំនៅភូមិតាពេជឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាលទី២៖ឈ្មោះជួនមករាភេទប្រុសអាយុ៣១ឆ្នាំមុខរបរកម្មករសំណង់(ស្លាប់) នៅភូមិចំបកឃុំប្រាសាទស្រុកកំពង់ត្របែកខេត្តស្វាយរៀងទី៣៖ឈ្មោះជេសហុនភេទប្រុសអាយ៣៣ឆ្នាំមុខរបរកម្មកររោងចក្រ(ស្លាប់) នៅភូមិព្រៃគោលឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាល។

យោងតាមការបំភ្លឺរបស់ឈ្មោះប៊ុនសៀនភេទស្រីអាយុ៧៥ឆ្នាំត្រូវជាម្តាយបង្កើតថាមុនពេលកើតហេតុកូនបង្កើតរបស់ខ្លួនឈ្មោះជួនមករាអាយុ៣១ឆ្នាំនិងឈ្មោះជួនអ៊ូចអាយុ៣៨ឆ្នាំរួមជាមួយកូនប្រសារឈ្មោះជេសហុនអ្នកទាំងបីនាក់បាននាំគ្នាលើកដែកទីបមូលចងមេក្រូដើម្បីរៀបចំធ្វើបុណ្យសង្ឃទានឱ្យម្តាយនៅថ្ងៃស្អែកក្នុងពេលដែលកំពុងលើកដែកចងមេក្រូនោះបណ្តាលឱ្យដែកទៅប៉ះចំខ្សែភ្លើងស្រាតឆ្លងចរន្តឆក់ស្លាប់ជនរងគ្រោះឈ្មោះជួនមករានិងឈ្មោះជេសហុនចំណែកជនរងគ្រោះឈ្មោះជួនអ៊ូចឆក់រងរបួសឆេះខ្លោចម្រាមជើងទាំងសង្ខាងត្រូវក្រុមគ្រួសារនិងជិតខាងជួយទាន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង