ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយសមត្ថកិច្ចរារាំង បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងព្រះសង្ឃសកម្មជនបរិស្ថានយុវជននិងនិសិ្សតដែលមកពីរាជធានីខេត្តនានាបង្ខំចិត្តត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ

53

ព្រៃឡង់៖បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងព្រះសង្ឃសកម្មជនបរិស្ថានយុវជននិងនិសិ្សតដែលមកពីរាជធានីខេត្តនានាបង្ខំចិត្តត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញនៅព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២០នេះបន្ទាប់ពីអាជ្ញាធរនិងមន្ត្រីឧទ្យានុរក្សរារាំងពួកគេមិនឱ្យចូលព្រៃទៅកាន់កន្លែងប្រារព្ធពិធីបុណ្យព្រៃឡង់និងបំបួសព្រៃឈើដែលគ្រោងធ្វើឡើងរយៈពេល២ថ្ងៃគឺនៅថ្ងៃទី២២ដល់២៣ខែកុម្ភៈឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថាបណ្តាញសហគមន៍ព្រៃឡង់បានដាក់លិខិតជូនដំណឹងទៅកាន់ក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្តរយៈពេល២ខែមុនការបរិច្ឆេទនៃការប្រារព្ធពិធីនេះប៉ុន្តែពុំមានការជូនដំណឹងត្រឡប់ពីក្រសួងឬមន្ទីរបរិស្ថានទេថាមិនអនុញ្ញាតិឱ្យធ្វើ។

ក្រុមសហគមន៍ព្រះសង្ឃនិងយុវជនសម្តែងការសោកស្តាយនិងខកចិត្តជាខ្លាំងចំពោះទង្វើរបស់ក្រសួងបរិស្ថាននិងអាជ្ញាធរក្នុងតំបន់និងចាត់ទុកថានេះជាការរឹតត្បឹតសេរីភាពរបស់ពួកគេដែលប្រាស់ចាកពីច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ។

អត្ថបទដែលជាប់ទាក់ទង