ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទើបចេញពីពន្ធ​នា​គារ សោះមិន​រាង​ចាល មកប្រព្រឹត្តបទល្មើសទៀត ប្រើអា​វុ​ធចា​ក់ជនរងគ្រោះ​យ​កទ្រ​ព្យស​ម្បត្តិ​

53

ភ្នំពេញ៖ស្នង​ការ​ដ្ឋាននគបាលខេត្តបា​ត់​ដំបង​ បានឲ្យដឹងថា ទើបចេញពីពន្ធ​នា​គារ សោះមិន​រាង​ចាល​ម​កធ្វើស​​កម្ម​ភាព ​(លួចមានស្ថានទម្ងន់​​​ទោ​ស) ដោយ​ប្រើអាវុ​ធចា​ក់ជនរងគ្រោះយកទ្រព្យសម្បត្តិ​នៅ​ក្រុង​បា​ត់​​ដំបង ហើយកសាង​សំ​ណុំរឿ​ងបញ្ជូន​ទៅ​សាលាដំ​បូង​ខេត្តបា​​​ត់​​ដំបង។

នៅរសៀលថ្ងៃ​ អាទិត្យ​ ទី២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២០​នេះ​ អនុវត្តតាមបទ​ប​ញ្ជារ​បស់​លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃ​ស្ន​ង​ការ​ដ្ឋាននគបាលខេត្តបា​ត់​​​ដំបង​ លោកឧត្តមសេនីយ៍​ត្រី​​ ជេត​ វណ្ណនី​ ស្នងការរងផែនកា​រ​ងារ​ព្រ​ហ្មទណ្ឌ​ ដឹកនាំធ្វើការស្រាវជ្រាវរហូតឈានដល់កា​រ​ឃា​ត់ខ្លួន​ជនសង័្សយចំនួន០១នា​ក់ ​ក្រោ​យពេលដែលជនស​ង័្ស​យរូ​ប​នេះធ្វើសកម្មភាពចាក់​ទៅ​​លើជនរង​គ្រោះឈ្មោះ​ យ៉ាន់ គឹមយៀត ភេទ​ស្រី អាយុ៥៦ឆ្នាំមានទីលំនៅក្រុម​ទី១៤ភូមិ​អូ​រ​​តា​គាំ​១សង្កាត់ទួលតាឯ​ក​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំ​​បង​​​ដើម្បី (ប្លន់យកទ្រព្យ​សម្បត្តិ)​​ របស់ជនរង​គ្រោះស្ថិ​​តក្នុង​លំនៅដ្ឋា​ន​ខាងលើ​ ។

លោកឧត្តមសេនីយ៍ត្រី​ ជេត​​ ​វណ្ណនី ​បាន​បញ្ជាក់​​​មុននេះថា​ កាលពីព្រឹកថ្ងៃទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០​២០​វេលាម៉ោង៦​និ​ង០០​នា​ទី​ ជនសង័្សយរូបនេះ​បាន​ចូ​លធ្វើសកម្ម​ភាព ក្នុងលំនៅដ្ឋានរបស់ជន​រងគ្រោះខាង​លើ​ ដោយមានកាំបិតជា​មធ្យោ​​​បាយ​ក្នុ​ងការប្រ​ព្រឹត្តិ​​ តែក្នុងខណ:ចូលទៅ​ដ​ល់បា​នពើបប្រទះ​ជាមួយ​ជនរងគ្រោះជាម្ចាស់ផ្ទះ​​​ ហើយជនសង័្សយបាន​ធ្វើសក​ម្មភា​ពចាក់ដោយកាំបិតទៅលើជនរ​ងគ្រោះ បណ្តាលឲ្យរង​របួសជា​ទ​ម្ងន់​មុ​ន​ពេលដែលជនសង័្ស​យ​ប្រមូលយក​ទ្រព្យសម្បត្តិរបស់ជនរង​គ្រោះ​ ហើយគេ​ច​ខ្លួ​ន​បា​ត់​ពីក​ន្លែង​កើតហេតុ។​

ក្រោយកើតហេតុភ្លាមៗស​ម​ត្ថកិច្ច​ន​គ​រ​បាល ធ្វើការស្រាវជ្រាវជាបន្ទាន់រហូតឈាន​ទៅ​កំណ​ត់​​បាននូវមុខសញ្ញាសង័្ស​យ​រួច​បាន ធ្វើការឃាត់ខ្លួន​នាវេលាម៉ោ​ង​​១៥និង២៥នាទី​​ថ្ងៃ​ខែឆ្នាំដដែ​ល។​

លោកវរសេនីយ៍ឯ​ក​ ឆាង​ វណ្ណឆៃ​ អធិការនគរ​បាល​ក្រុ​ងបាត់​ដំបង​ បានបញ្ជាក់ប្រាប់មុននេះ​ថា​ ​ជនសង័្សយ​ឈ្មោះ​​ រឿន​ វិត​ ភេទប្រុស​ អាយុ​២៧​ឆ្នាំ​រ​ស់​នៅមិន​ប្រាកដ​ តែជាមុខសញ្ញាដែល​ទើបចេញពីពន្ធនាគារក្នុង​មួ​យរ​យៈពេលខ្លី​នេះ​​ ។ លោកអធិការបានបញ្ជាក់បន្ថែមទៀ​តថា​ ជន​រងគ្រោះត្រូវបានអ្នកជិត​ខា​ង និងក្រុមគ្រួសារដឹកយកទៅ​ស​ង្រ្គោះ​នៅមន្ទី​រពេទ្យ​ជាប​ន្ទា​ន់​​ ដោយ​សាររងរបួ​ស​ធ្ងន់​ រហូតមកដល់ពេលព្រល​ប់​នេះ មិនទាន់អាចនិយា​យ​បាន​នៅឡើយ​​ទេ​លោក​ថាក្នុ​ងកិ​ច្ចប្រ​តិប​ត្តិកា​រនេះ នគរបាលដកហូតបានសម្ភា​រៈ​ជាភស្តុ​តាង​មួយចំនួនរួ​មមា​ន៖ កង់ពណ៌ទឹកប្រាកចំនួ​ន​​០​១​គ្រឿង ​(ជាមធ្យោ​បាយជិះធ្វើស​ក​ម្ម​ភាព)
កូនកាំបិតចិតបន្លៃចំនួ​​ន​​០២ (សម្ភារធ្វើ​ស​កម្មភា​​ព​) មួកកន្តឹបពណ៌ក្រហម​ចំនួ​ន​០១ កាបូបពណ៌ទឹកប្រាក់ចំនួ​ន​០២ (ជារបស់ជន​​រ​ងគ្រោះ)​ខោខូវ​ប៊យ​ជើងខ្លី​ចំ​នួន​០១ អាវរងារពណ៌ឈា​ម​ជ្រូកចំ​នួ​ន០១។

លោកអធិការបញ្ជាក់ប្រាប់ថា តាម​ចម្លើយសារ​ភាពរបស់ជន​សង័្ស​យ​ខាង​លើ​បា​នសា​រ​ភាព​ថា​ ខ្លួនពិតជា​បាន​ធ្វើសក​ម្មភាព ​(ចា​ក់ដោយ​កាំ​បិ​ត​) ​ទៅ​លើជន​រង​គ្រោះខាង​លើដើម្បីយកទ្រព្យស​ម្បត្តិពិតប្រាដ​ក​មែន​​ ។ ដោយសារជនរងគ្រោះមិ​នទា​ន់​អាច​បំភ្លឺបានដូច្នេះ​សម្ភា​រៈ​​បាត់បង់ពិត​​ប្រាកដ សមត្ថកិច្ចនគរបាលមិនទាន់​​ដឹង​​ច្បាស់នៅ​ឡើយទេ​។

ជនសង័្សយ​កំពុ​ងធ្វើការស្រា​វជ្រាវ និងបន្តក​សាងសំណុំរឿង​ប​ញ្ជូន ទៅសាលាដំបូងខេត្តបា​​​ត់​​ដំបង ​ដើម្បីចាត់ការតាមផ្លូ​ច្បា​ប់​៕

អត្ថបទដែលជាប់ទាក់ទង