ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានស្ថាបនាស្ពានអាកាស បត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ នឹងដាក់អោយប្រជាពលរដ្ឋបានធ្វើដំណើរនៅចុងខែមិនា ខាងមុខនេះ

479

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងបើកការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ ដើម្បីរំដោះចរាចរណ៍នៅលើស្ពាននេះ ហើយមកដល់ពេលនេះ ក្រុមការងារបាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូស្ពានកំណោងចរាចរភ្ជាប់ពីមហាវិថី ព្រះមុនីវង្ស បត់មកមហាវិថី ព្រះនរោត្តម ហើយការងារនេះបើតាមការរំពឹងទុកការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនេះនឹងបានរួចរាល់នៅចុងខែមិនា ខាងមុខនេះ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់មកដល់

ពេលនេះ ក្រុមការងារបាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូស្ពានកំណោងចរាចរភ្ជាប់ពីមហាវិថី ព្រះមុនីវង្ស បត់មកមហាវិថី ព្រះនរោត្តម ហើយការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនេះនឹងបានរួចរាល់នៅចុងខែ មិនា២០២០ខាងមុខនេះ។

   គួររំលឹកថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្សទៅវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ម៉ែត្រ សរុប២០០ម៉ែត្រ ស្ពាននេះមានទទឹង ,៥ម៉ែត្រ

ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។

   គួរបញ្ជាក់ថា៖ បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ កន្លែងហើយ គឺ ស្ពានអា កកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា  ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននឹងកំពុងបើកការដ្ឋានស្ថាបនាយ៉ាងញាប់ដៃញាប់ជើង ដូចស្ពានអាកកាសក្បាលថ្នល់នេះដែរ

 

អត្ថបទដែលជាប់ទាក់ទង