ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជាសះ​ស្បើយ​ពីវីរុស COVID-19 មានជិត ២៥.០០០នាក់

69

ទោះបីអ្នកស្លាប់ និងឆ្លងវីរុ​ស COVID-19 មានការកើនឡើងខ្លាំងពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃក្តី​ ចំនួនអ្នកដែលជាសះស្បើយ​ពី​វីរុ​សម​រណៈ​ខា​ង​លើ ក៏មានច្រើនខ្លាំងគួរឲ្យកត់សម្គា​ល់​ផង​ដែរ ហើយរហូតមកដល់ថ្ងៃចន្ទ​នេះ​ ​មានអ្នកជាសះស្បើយ​ចំ​នួន ២៤.៩៦៣នាក់។ នេះបើតាមទិន្នន័យរបស់វេ​ប​សា​យ Johns Hopkins CSSE។

បើតាមទិន្នន័យ ប្រទេស និងតំបន់ក្រៅពីចិនដែលមា​ន​អ្នក​ជំងឺ​ជាសះ​ស្បើ​យ​ មានដូចខាង​ក្រោ​ម​នេះ៖​ សិង្ហបុរី (៥១នាក់) ថៃ (២១នាក់) ជប៉ុន (២២នាក់) កូរ៉េខាងត្បូង (១៨នាក់) អង់គ្លេស (៨នាក់) ម៉ាឡេស៊ី (១៥នាក់) វៀតណាម (១៤នាក់) ម៉ាកាវ (៦នាក់) អូស្រ្តាលី (៩នាក់) បារាំង (៤នាក់) អារ៉ាប់រួម (៤នាក់) ឥណ្ឌា (៣នាក់) ហុងកុង (១២នាក់) រុស្សី (២នាក់) អេស្ប៉ាញ (២នាក់) តៃវ៉ាន់ (៥នាក់) អាមេរិច (៥នាក់) កម្ពុជា (១នាក់) កាណាដា (៣នាក់) ហ្វាំងឡង់ (១នាក់) អាឡឺម៉ង (១៤នាក់) ទីបេ (១នាក់) នេប៉ាល់ (១នាក់) ភីលីពីន (១នាក់) ស្រីលង្កា (១នាក់) បែលហ្សិច (១នាក់) អ៊ីតាលី (២នាក់) រុស្សី (២នាក់)៕

អត្ថបទដែលជាប់ទាក់ទង