នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថ្វាយលិខិតមហាក្សត្រម៉ាឡេស៊ី សុំចុះចេញពីតំណែង ដើម្បីបើកផ្លូវឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ
នាថ្ងៃទី២៤ខែកុម្ភៈនេះ លោក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បានថ្វាយលិខិតសុំចុះចេញពីតំណែងលោកទៅកាន់មហាក្សត្រម៉ាឡេស៊ី។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហំាម៉ាត់ ដាក់លិខិតលាលែងចេញពីតំណែងទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ីហើយ នៅថ្ងៃចន្ទនេះ ដើម្បីបើកផ្លូវឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដោយមិនមានលោក Anwar Ibrahim។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
ទង្វើដ៏ភ្ញាក់ផ្អើលនេះ កើតឡើងក្រោយចុងសប្តាហ៍នៃភាពស្រពិចស្រពិលថា រដ្ឋាភិបាលថ្មីមួយ នឹងត្រូវបង្កើតឡើងដើម្បីជំនួសសម្ព័ន្ធភាពកាន់អំណាច Pakatan Harapan ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លិខិតលាលែងនេះ ត្រូវបានបញ្ជូនទៅដាន់វិមានជាតិម៉ាឡេស៊ីហើយ៕