ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពងព្រូនមួយសម្បុកសម្ងំនៅក្នុងខួរក្បាលក្មេងស្រីអាយុ៨ឆ្នាំ ក្រោយពីនាងញ៉ាំសាច់ជ្រូកមិនទាន់ឆ្អិនល្អ

184

ប្រទេសឥណ្ឌា៖  ក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់បានទទួលរងនូវការឈឺក្បាលយ៉ាងធ្ងន់ធ្ងរនិងប្រកាច់ បន្ទាប់ពីខួរក្បាលរបស់នាងត្រូវបានរាតត្បាតដោយពងព្រូនចំនួន ១០០ ក្បាល ។

ក្មេងស្រី ដែលគេមិនបញ្ចេញឈ្មោះមកពីទីក្រុងញ៉ូដេលីប្រទេសឥណ្ឌារូបនេះ ដំបូងត្រូវបានព្យាបាលដោយប្រើថ្នាំ Steroids កម្រិតខ្ពស់ ដោយសង្ស័យថាកើតគីសខួរក្បាល។

ជាជាងព្យាបាលរោគសញ្ញារបស់នាង ថ្នាំនេះបណ្តាលឱ្យនាងតូចឡើងទម្ងន់ពី ៤០ គីឡូក្រាមទៅ ៦០ គីឡូក្រាម និងបណ្តាលឱ្យនាងពិបាកដកដង្ហើមនិងមិនអាចដើរបាន។ប្រាំមួយខែក្រោយមក ឪពុកម្តាយរបស់ក្មេងស្រីនេះបាននាំនាងទៅមន្ទីរពេទ្យ Fortis Hopsital នៅទីក្រុង Gurgaon កន្លែងដែលការស្កែនបានបង្ហាញថា នាងតូចនេះបានទទួលរងពីជំងឺមួយ ហៅថា Neurocysticercosis ។

ពងព្រូនទាំងនោះត្រូវបានគេគិតថាបានធ្វើដំណើរឆ្លងកាត់សរសៃឈាមទៅខួរក្បាលរបស់នាងពីក្រពះ បន្ទាប់ពីនាងបានញ៉ាំផ្លែឈើឬបន្លែមិនទាន់លាង ឬសាច់ជ្រូកមិនទាន់ឆ្អិនល្អ។បន្ទាប់ពីទទួលការព្យាបាលដើម្បីសម្លាប់ពងព្រូន ឥឡូវក្មេងស្រីរូបនេះបានជាសះស្បើយបានច្រើនហើយ និងអាចដើរបានម្តងទៀត៕

 

 

អត្ថបទដែលជាប់ទាក់ទង