ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រែកទាល់ ជាជម្រកសត្វស្លាបដ៏ធំរបស់កម្ពុជា និងគួរឲ្យទាក់ទាញបំផុត សម្រាប់អ្នកទេសចរណ៏ជាតិ និងអន្ដរជាតិ

35

សៀមរាប៖ ព្រែកទាល់ ជាតំបន់ជីវចម្រុះមួយក្នុង ចំ ណោមបីរបស់បឹងទន្លេសាប នៃទឹកដីខេត្ដសៀមរាប
។ ជាមួយនឹងជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញ សម្រាប់ទេសចរណ៏ពីសំណាក់ភ្ញៀវជាតិ អន្ដរជាតិ ។
ព្រែកទាល់បានក្លាយទៅជាតំបន់មួយ ដែលទទួលបានភ្ងៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ។
ទីនេះជាកន្លែងមួយដែលប្រមូលផ្ដុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទ មករស់នៅយ៉ាងច្រើន និង បង្កើតជាសំបុករស់នៅយ៉ាងគួរឲ្យចង់ទស្សនា។
នៅក្នុងចន្លោះខែធ្នូ ដល់ខែកុម្ភៈ ភ្ងៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានា ដូចដែលអ្នកតែងតែឃើញនៅក្នុងឯកសារសត្វនោះផងដែរ ។ នៅពេលដែលទឹកនាតំបន់ផ្សេងៗចាប់ផ្ដើប ស្រក សត្វបក្សីមកពីគ្រប់ទិសទីបានមកជួបជុំគ្នានៅ ទីនេះ។ បក្សីទាំងនោះនៅតែបន្តរស់នៅក្នុងតំបន់នេះរហូតដល់ចុងខែកុម្ភៈ ប៉ុន្តែទឹកមិនសូវជាច្រើនដូច ពេលមុនប៉ុន្មាននោះទេ។ ហើយលោកអ្នកក៏អាចឃើញមានសត្វទាំងនេះផងដែរនៅក្នុងអំឡុងខែកញ្ញា ប៉ុន្តែវាមិនសូវមានចំនួនច្រើនប៉ុន្មាននោះទេ។
ប្រធានមន្ទីរទេសចរ ខេត្ដសៀមរាបបានបញ្ជាក់ថា៖ ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វនៅទីនេះគឺពេលព្រឹកព្រលឹម និងពេលរសៀល។ ដូច្នេះបើអ្នកចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វ ស្លាបទាំងនេះអ្នកត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់ ។ ដែលលោកអ្នកអាចស្នាក់អាស្រ័យនៅក្នុងការិយាល័យបរិស្ថានព្រែកទាល់បាន ជាមួយនឹងការរៀបចំការស្នាក់នៅបែបសាមញ្ញប៉ុន្តែអាចទទួលយកបានជាមួយតម្លៃចន្លោះ ១៥ទៅ ២០ ដុល្លារ ។
សម្រាប់ការទស្សនានៅទីនោះអ្នកអាចនឹងចំណាយច្រើនបន្តិច ព្រោះអ្នកត្រូវធ្វើដំណើរតាមទូកហើយវាក៏មានតម្លៃមិនថោកប៉ុន្មាននោះទេ។ មុននឹងទៅដល់ទីនោះអ្នកត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ (អាស្រ័យទៅលើកម្ពស់ទឹក) ហើយអ្នកត្រូវជួលទូកទៅកាន់ព្រែកទាល់ដោយចំណាយពី ៤៥ ទៅ ៥០ដុល្លារ
សម្រាប់ទូកមួយ(អាចជិះបានពី៣ទៅ ៤នាក់) ពេលទៅដល់ទីនោះអ្នកត្រូវចំណាយថ្លៃទូកតូចមួយទៀតដែលមានតម្លៃ ចន្លោះពី៣៥ទៅ៤៥ដុល្លារសម្រាប់ការទស្សនាព្រៃ និងសត្វស្លាប (រយៈពេលប្រហែលមួយម៉ោង)។
សម្រាប់ការចំណាយរបស់អ្នកនៅតំបន់ទេសចរណ៍ ព្រែកទាល់ គឺមានន័យថា លោកអ្នកបានចូលរួមចំណែកនៅក្នុងការជួយលើវិស័យអប់រំ នៅតំបន់នោះផងដែរ។ អ្វីដែលលោកអ្នកគួរដឹងនោះគឺ លោកអ្នកនឹងត្រូវចំណាយពេលមួយថ្ងៃពេញដើម្បីជិះទូកដូច្នេះចូរកុំ ភ្លេច យកមួកនិងឡេការពារកម្ដៅថ្ងៃ និងការពារមូសខាំ ការពារជំងឺ ផកសេងៗ យើងត្រូវគិតពីសុខភាព ជាចម្បង ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង