ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ឃាតករញីឈ្មោល កាត់ក្បាលជនរងគ្រោះ ប្លន់យកម៉ូតូ

121

បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ឈាមស្រែកល្បែកហៅ​ ឃាតករញីឈ្មោះពីរនាក់ សម្លាប់កាត់ក្បាលជនរងគ្រោះ ប្លន់យកម៉ូតូនៅខេត្តតាកែវ អស់រយៈពេល១៤ថ្ងៃ ត្រូវអស់លក្ខណ៍ មកជាប់អន្ទាក់សមត្ថកិច្ចនគរបាលនៅខេត្តបាត់ដំបង។

នៅព្រឹកថ្ងៃទី​២៦ ​ខែ​កក្កដា​ ​ឆ្នាំ២០១៨​នេះ លោកឧត្តម​សេនី​យ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងទទួលផែនព្រហ្មទណ្ឌ​ បាន​បញ្ជាក់ថា​ អនុវ​តតាមបទបញ្ជារបស់លោក ឧត្ត​ម​សេ​នីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបា​ត់ដំបង​ និងដោយបានការយល់ព្រមពីលោក​នួន​ សាន​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង​ ព្រ​មទាំងមាន​ការចូល​រួមសហការណ៍ ពីសមត្ថកិច្ចជំនាញរបស់នាយក​ដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ សមត្ថកិច្ចនគរបាល នៃស្នង​ការ​ដ្ឋាននគរបាលខេត្តតាកែវ​ និងកម្លាំងជំនាញរបស់​ស្នង​ការ​ដ្ឋាននគរបាលខេត្តបាត់ដំបង ចូលរួមដោយកម្លាំងនគរ​បាល​ នៃអធិការ​ដ្ឋាននគរ​បាលស្រុក​កំរៀង​ ឃាតករដៃ​ឆៅសម្លាប់កាត់ក្បាលជន​រង​គ្រោះ ​ប្លន់យកម៉ូតូកាលពីថ្ងៃទី​១៣​ ​ខែ​ ​កក្កដា​ ​ឆ្នាំ២០​១៨​នៅភូមិស្មន់មុន្នី​ ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស​ ខេត្ត​តាកែវ​ ត្រូវបានចាប់ខ្លួននៅក្នុងមូលដ្ឋានស្រុកកំរៀង​ ខេត្ត​បាត់​ដំបង​ វេលាម៉ោង៩និង៣០នាទីមុន​នេះតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរតុលាការខេត្តតាកែវ​ ។

នគរបាលបន្ថែមថា ជនសង្ស័យទាំងពីរនាក់រួមមាន ឈ្មោះ​ ផាន់​ បញ្ញារិទ្ធ ហៅវ៉េវ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​រស់នៅភូមិព្រៃផ្តៅខាងត្បូង​ ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជាជនដៃដល់​ និងឈ្មោះ​ហុន​ ធីតា​ ភេទស្រី​អាយុ​ ១៧​ឆ្នាំរស់នៅភូមិព្រៃចំបក់​ ឃុំតាំងយ៉ាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជាអ្នកផ្សំគំនិត។

បច្ចុប្បនជនសង័្សយទាំងពីរនាក់ កំពុងរៀបចំបញ្ជូនទៅ សមត្ថកិច្ចនគរបាលខេត្តតាកែវ ចាត់ការតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង