ជនរងគ្រោះបន្តប្តឹងទៅឧទ្ធរណ៍ ពេលតុលាការកែប្រែបទចោទ ក្នុងសំណុំរឿងប៉ុនប៉ងបាញ់សម្លាប់ មកជា ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលជនសង្ស័យជាកូនប្រុសរបស់លោកជំទាវម្នាក់
ភ្នំពេញ ៖ សំណុំរឿងប៉ុនប៉ងបាញ់ សម្លាប់ នៅក្លិបលុច្សសារី កាលពីចុងខែ ឧសភា ឆ្នាំ២០១៩ ដែលបង្កឡើងដោយ ឈ្មោះ រិន សុបញ្ញា ជាកូនប្រុសរបស់លោកជំទាវម្នាក់ ត្រូវបានលោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបិទការស៊ើបសួរនិង បញ្ជូនទៅជំនុំជម្រះហើយ កាលពីខែមករា ឆ្នាំ២០២០ ថ្មីៗនេះ ។
នៅក្នុងរឿងនេះ អ្វីដែលជាចំណុចសំខាន់គឺ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកា ដំណោះស្រាយ ដោយកែប្រែបទចោទ ប្រកាន់លើជនជាប់ចោទឈ្មោះ រិន សុបញ្ញា ពីបទ ប៉ុនប៉ងឃាតកម្ម តាម មាត្រា២៧ និង មាត្រា១៩៩ នៃក្រម ព្រហ្មទណ្ឌ ដែលជាបទឧក្រិដ្ឋ មកជាបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២៨១នៃក្រមព្រហ្ម ទណ្ឌ វិញ ដែលជាបទមជ្ឈិម ដែលធ្វើ ឲ្យជនរងគ្រោះផ ប្តឹងទៅ សាលាឧទ្ធរណ៍ ជំទាស់នឹងដីកាដំណោះ ស្រាយរបស់ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា បុរសជាយោធាម្នាក់ ដែលត្រូវជាកូនប្រុស លោកស្រីជំទាវម្នាក់ ត្រូវបានចោទ
ប្រកាន់ដោយព្រះរាជអាជ្ញាពីបទ ” ប៉ុនប៉ងមនុស្សឃាត ” ។
បុរសម្នាក់ឈ្មោះ វីន សុក្របញ្ញា ដែលបានបាញ់ស្ត្រីម្នាក់ដោយកាំភ្លើងទំនើប បាក់ភ្លៅ ត្រូវបានព្រះ
រាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ឺ វណ្ណនី សម្រេចធ្វើការចោទប្រកាន់នៅថ្ងៃ
សុក្រ ទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ នេះ។
លោក វីន សុក្របញ្ញា អាយុ ២៧ឆ្នាំ បានធ្វើការបាញ់ប្រហារទៅលើស្ត្រីម្នាក់ បាក់ភ្លៅកាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងក្លិបកម្សាន្ត លុច្សសារីក្នុងសង្កាត់ បឹងរាំង ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ជាមួយនឹងបក្សពួកម្នាក់ទៀត ដែលមានកាំភ្លើងម្នាក់មួយដើមនៅក្នុងដៃ។
មូលហេតុ នៃការបាញ់ប្រហារទៅលើស្ត្រីរងគ្រោះឈ្មោះ នឹម លីណា អាយុ ២៩ ឆ្នាំ រស់នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ ចំការមន រាជធានីភ្នំពេញមិនទាន់ ត្រូវបានលាតត្រដាងឲ្យដឹងនៅឡើយទេប៉ុន្តែត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា វាបានបណ្ដាលមកពី ស្នេហាជាន់លេខរៀង។
ក្រោយមកជនសង្ស័យ ដែលមានក្របខ័ណ្ឌជាយោធា បានចូលមកប្រគល់ខ្លួនឲ្យកងរាជអាវុធ
ហត្ថដើម្បីចាត់ការតាមនីតិវិធីច្បាប់៕