ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របៀបវារៈចំនួន៤ គណៈបញ្ជាការឯកភាព ខណ្ឌចំការមនលើកយកមកពង្រឹងចាត់ការបន្ទាន់

45

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី ២៨​ ខែកុម្ភៈ​ ឆ្នាំ ២០២០នេះរដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមនដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌចំការមន អធិការនគរបាលខណ្ឌចំការមន បញ្ជាការកងរាជអាវុធហត្ថខណ្ឌ​ ប្រធាន-អនុប្រធានការិយាល័យ និង លោកចៅសង្កាត់ទាំង ០៥,នាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង ០៥ព្រមទាំងមន្រ្តីសាលាខណ្ឌចូលរួមជាច្រើនផងដែរ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការខណ្ឌចំការមននាឱកាសនោះលោកថេង សុថុល អភិបាលខណ្ឌចំការមនបានបានដាក់ចេញនូវរបៀបវារៈដូចខាងក្រោម៖
១-ការពិភាក្សាលើបញ្ហាការងារសន្តិសុខ​ សណ្ដាប់ធ្នាប់ដោយជាពិសេសកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌ ប៉េអឹមខណ្ឌ និងលោកចៅសង្កាត់ត្រូវរួមដៃគ្នាចុះបោសសម្អាតរាល់​បនល្បែងសុីសងគ្រប់ប្រភេទដូចជាហ្គេសបាញ់ត្រី កត់ចាក់កន្តុយលេងនៅតាមហាងគុយទាវកាហ្រេបៀរអាប៉ោង និង ល្បែងចាក់បាល់ពិសេសនៅកន្លែងលេងបាល់ជ្រកនៅក្រោមស្លាកកីឡា។ល។នៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងបញ្ហាក្មេងទំនេីប​, ការចតរថយន្តពាសវាលនៅតាមដងផ្លូវសាធារៈពិសេសនៅមុខហាងគុយទាវធំៗផងដែរ។
២-បញ្ហាការទុកដាក់សំរាម​ ប្រមូលសំរាម​ និងបរិស្ថាន
៣-ការគ្រប់គ្រងសំណង់សូមអោយប្រធានការិយាល័យសំណង់ខណ្ឌចុះពិនិត្យមើលផងដែរ។និង
៤ -ការពង្រឹងតួនាទីភារកិច្ចមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលខណ្ឌចំការមន៕

អត្ថបទដែលជាប់ទាក់ទង