ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ៣​ នាក់​ ពាក់ព័ន្ធនឹងការឃុបឃិតគ្នាយកដីគេ២ហិកតាលក់ដោយខុសច្បាប់

56

ភ្នំពេញ៖

ប្រភពពីមន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានអោយដឹងថាជនសង្ស័យចំនួននាក់ដែលពាក់ព័ន្ធនឹងការឃុបឃិតគ្នាយកដីលោកភឺនផល្លាទំហំជាងហិកតាលក់នៅភូមិសំរោងខាងត្បូងសង្កាត់សំរោងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនបានជាបន្តបន្ទាប់នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០

បេីគ្មានការប្រែប្រួលទេនៅនៅព្រឹកថ្ងៃទី២៩កុម្ភៈនេះសមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យទាំងខាងលេីទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមច្បាប់

បេីតាមប្រភពដដែលបានបញ្ជាក់ថាជនសង្ស័យទាំងខាងលេីបានយកដីលោកភឺនផល្លាលក់ទៅឲ្យឈ្មោះយសម៉ារីណាគឺគឺធ្វើតាមបញ្ជារបស់លោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃមួយរូប

លោកភឺនផល្លាជាម្ចាស់ដីបានសំណូមពរឲ្យតុលាការចាត់ជនពាក់ព័ន្ធទាំងអស់តាមផ្លូវច្បាប់និងសុំយកដីជាកម្មសិទ្ធិរបស់លោកទំហំជាង២ហិកតាត្រលប់មកវិញ

លោកផែងវណ្ណៈបានថ្លែងថាក្នុងរឿងនេះមានលោកជំទាវតំណាងរាស្ត្រម្នាក់នៅពីក្រោយខ្នងអ្នកទិញ  ទោះបីដឹងថាខ្លួនទិញដីពីចោរហេីយក៏ដោយក៏មិនព្រមប្រគល់ដីអោយម្ចាស់គេវិញដែរថែមទាំងទៅធ្វេីរបងព័ទ្ធយកថែមទៀតផង  អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនៅពីក្រោយខ្នងចោរលក់ដីលោកជំទាវតំណាងរាស្ត្រម្នាក់នៅពីក្រោយខ្នងអ្នកទិញដីចោរ​ “

គួរបញ្ជាក់ថាបន្ទាប់ពីបែកធ្លាយរឿងចោរលួចលក់ដីទំហំជាងហិកតារបស់លោកភឺនផល្លាអាជ្ញាធរភូមិសង្កាត់បានប្រកាសលប់ចោលលិខិតផ្ទេរសិទ្ធិដែលពួកចោរលួចលក់ឲ្យទៅឈ្មោះយសម៉ារីណាវិញហេីយ   

លោកបន្តថាពេលនេះចោរលក់ដីក៏ចាប់បានអ្នកនៅពីក្រោយខ្នងចោរក៏ស្គាល់អ្នកទិញដីពីចោរក៏ស្គាល់អ្នកនៅពីក្រោយខ្នងអ្នកទិញដីពីចោរក៏ដឹងតេីច្បាប់នឹងចាត់ការអ្នកពាក់ព័ន្ធបែបណា​ ?”

អត្ថបទដែលជាប់ទាក់ទង