ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកទន្លេសេកុង បន្តហក់ឡើងកម្ពស់ ១២,១៤ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ០,៦៤ម៉ែត្រ

170

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងថា គិតត្រឹមម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី២៦ខែកក្កដានេះ ទឹកទន្លេសេកុងបន្តហក់ឡើងកម្ពស់ ១២,១៤ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ០,៦៤ម៉ែត្រ។

ក្រុមការងារខេត្ត ដឹកនាំដោយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានបញ្ជូន តង់ មុងជ្រលក់ថ្នាំការពារមូស ឱសថ កានទឹកក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តទៅប្រចាំការ និងស្បៀងអាហារ ទៅកាន់ទីទួលសុវត្ថិភាពគ្រប់ទីតាំងក្នុងស្រុកសៀមប៉ាងដើម្បីចែកជូន ផ្តល់សេវា ពិនិត្យនិងព្យាបាលជម្ងឺ និងសាងសង់រោង ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះជាង១,២៨៩គ្រួសារស្ថិតក្នុងឃុំចំនួន៤នៃស្រុកសៀមប៉ាង រួមមានឃុំសន្តិភាព ឃុំថ្មកែវ ឃុំស្រែសំបូរ និងឃុំសេកុងដែលត្រូវបានជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព។

ប្រជាពលរដ្ឋជិត៥.០០០នាក់ ស្មើនឹងជាង១.០០០គ្រួសារ ស្ថិតនៅឃុំចំនួន៤ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលទទួលរងការលិចលង់ដោយសារទឹកជំនន់ ហូរពីប្រទេសឡាវ ក្រោយបាក់ទំនប់សេពាន សេណាំណយ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច ជួយជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគាត់ទាន់ពេលវេលា មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់ស្លាប់បាត់បង់ជីវិត ឬរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង