ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡា៤ ប្រភេទ ដែលសង្ឃឹមដណ្ដើម បានមេដាយ ពីការប្រកួតកីឡាអាស៊ី

200

 

​ភ្នំពេញ៖ប្រទេសកម្ពុជា ត្រៀមបញ្ជូនកីឡា១២ប្រភេទ ទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ាស៊ីនៅ ប្រទេសឥណ្ឌូណេស៊ី ដែលប្រព្រឹត្តិនៅ ខែសីហា ខាងមុខនេះ។

បើតាមការឲ្យដឹងពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាយើង ត្រៀមបញ្ជូនកីឡាចំនួន១២ប្រភេទ ទៅចូលរួមក្នុងចំណោម១២ប្រភេទ កម្ពុជាមានក្តីសង្ឃឹមលើ៤ប្រភេទ គឺតេក្វាន់ដូ ជីជិតស៊ូ ម៉ូតូទឹក និងsofttennis ដែលអាចឈាន ទៅដល់ការដណ្តើម មេដាយ ជូនជាតិបាន។

លោកអគ្គលេខាធិការបន្តថា សម្រាប់តេក្វាន់ដូ គឺជាម្ចាស់មេដាយមាស ហើយក៏ជាកីឡាការិនី ដែលធ្លាប់ចូលរួមការប្រកួត កម្រិតអូឡាំពិកដែរ ព្រោះយើងសង្ឃឹម លើសមត្ថភាពរបស់កីឡាការិនីស៊ន ស៊ីវម៉ី មួយទៀត យើងសង្ឃឹមលើកការចាប់ឆ្នោត ប្រសិនបើយើងប៉ះចំប្រទេស មានកីឡាការិនីខ្សោយជាងយើង នោះយើងមានភាពងាយស្រួលបន្តិច ។ រីឯSoft tennis ជាប្រភេទដែលមានឧត្តមភាព នៅអាស៊ីផ្នែកបច្ចេកទេស ប៉ុន្តែអាស៊ានហ្គេមកីឡា ប្រភេទនេះ ក៏ធ្លាប់ចូលរួមដែរ ហើយយើងមលកឃើញមានការរីកចំម្រើនផងដែរ។

ចំពោះប្រភេទកីឡាជីជិតស៊ូ យើងមានកីឡាការិនី នៅសហរដ្ឋអាមេរិក(កូនខ្មែរ) ដែលមានបទពិសោធន៍ ក្នុងការប្រកួតជើងឯកនានា ក្នុងប្រទេសព្រមទំាងទទួលមេដាយ ជាច្រើនដែរ ចំណែកកីឡាម៉ូតូទឹក យើងក៏មានកូនខ្មែរ ដែលកំពុងធ្វើការហ្វឹកហាត់ នៅក្នុងប្រទេសថៃ ហើយក៏ជាកីឡាករម្ចាស់មេដាយសំរឹទ្ធិ កម្រិតពិភពលោក ក៏អាចឳកាសដណ្តើមមេដាយ។

អត្តពលកម្ម ហែលទឹក ចំបាប់ តេក្វាន់ដូ ចាក់សាប ទូកក្តោង ការ៉េតេ កាយសម្ព័ន្ធ ទូកកាណូ ដែលត្រូវទៅយកបទពិសោធន៍ ការប្រកួតប្រភេទកីឡា ដែលប្រកួតច្រើនជាងគេ នឹងទទួលបានបច្ចេកទេស កាន់តែច្រើន។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ក៏បានមានប្រសាសន៍ថា មុខនឹងបញ្ជូលក្រុមកីឡាករ -កីឡាការិនីចូលរួម ព្រឹត្តិការណ៍អន្តរជាតិនានា ត្រូវធ្វើការប្រកួតជាផ្លូវការ ដោយមានការត្រួតពិនិត្យ ពីមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តំណាងអគ្គនាយកកីឡា ចូលរួមត្រួតពិនិត្យ ការប្រកួតនោះ ដើម្បីជ្រើសរើសក្រុមកីឡាករកីឡាការិនី មានស្នាដៃប្រកួតប្រជែង ដណ្តើមមេដាយជូនជាតិ ។

​ចំណែកកីឡាហែលទឹក និងអត្តពលកម្ម ជាប្រភេទ ដែលមានសិទ្ធិ ចូលរួមដោយស្វ័យប្រវត្តិនោះ គឺត្រូវពិនិត្យមើលកំណត់ត្រា អ្នកល្អជាងគេ ខុសពីប្រភេទកីឡាប្រយុទ្ធ៕

អត្ថបទដែលជាប់ទាក់ទង