ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២០ថ្ងៃ នៃយុទ្ធនាការឃោសនា រកសំឡេងឆ្នោត រក្សាបានភាពល្អប្រសើរ

85

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់​ គ.ជ.ប ​នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលត្រូវជាថ្ងៃទី២០ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ត្រូវបានធានា ហើយការឃោសនា បានប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

គ.ជ.ប បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ អ្វីដែលគួរឱ្យគត់សម្គាល់នោះ គឺមានបណ្តឹងសរុបចំនួន៣០បណ្តឹង ក្នុងនោះមាន២៩បណ្តឹង ត្រូវបានដាក់នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និង១បណ្តឹង ប្តឹងផ្ទាល់មកគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។

ដោយឡែកក្នុងចំណោមបណ្តឹងទាំងអស់ បណ្តឹងចំនួន៥ ដែលពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត គ.ខ.ប ខេត្តបាត់ដំបង បើកសវនាការនៅព្រឹកថ្ងៃទី២៦នេះ ហើយបានសម្រេចយល់ព្រមតាមដើមបណ្តឹង ដោយផាកពិន័យជាប្រាក់ ទៅចុងចម្លើយក្នុងម្នាក់ៗចំនួន១០លានរៀល អនុលោមមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ។ បុគ្គលទាំង៥នោះរួមមាន ៖ ១)ជា ជីវ ភេទប្រុស នៅឃុំអន្លងវិល ២)ម៉ាង ឈុន ភេទប្រុស នៅឃុំគាស់ក្រឡ ៣) ថោង សារឿន ភេទប្រុស នៅឃុំបឹងរាំង និង៥)គ្រុយ គីមសាំង ភេទប្រុស នៅឃុំបឹងរាំង៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ គ.ជ.ប៖

អត្ថបទដែលជាប់ទាក់ទង