ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមជនបរទេសកំពុងរស់នៅកម្ពុជាកុំព្រួយបារម្ភរឿងសន្តិសុខ ស្ថានការណ៌ មិនមែនដូចអាមេរិកបាញ់គ្នាដល់ក្នុងសាលារៀននោះទេ

101

ភ្នំពេញ៖ ជនបរទេសដែលកំពុងរស់នៅ និងកម្សាន្តនៅក្នុងប្រទេសកម្ពុជា កុំព្រួយបារម្ភលើសន្តិសុខ និងសុវត្ថិភាពរអីអ្វីៗ មិនដូចសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានោះទេ។

មន្ត្រីជាន់ខ្ពស់ខាងការពារសន្តិសុខថាស្ថាភាពសន្តិសុខនៅកម្ពុជាល្អជាងគេនៅលើពិភពលោកដោយសារតែការឃោសនាបោះឆ្នោត២១ថ្ងៃគ្មានផ្ទុះគ្រាប់ឬបាញ់ប្រហារអ្នកនយោបាយនិងអ្នកឃោសនាបោះឆ្នោតឬសកម្មជនគណបក្សនយោបាយនោះទេខុសពីបណ្ដាប្រទេសនានាគេឃោសនាបាញ់សម្លាប់គ្នាផ្ទុះគ្រាប់បែកស្លាប់និងរបួសរាល់ថ្ងៃរាប់សិបនាក់។ ពេលឃោសនានៅកម្ពុជាឆ្នាំ២០១៨ នេះសូម្បីជេរគ្នានិងជួបមុខគ្នាពេលដដង្ហែរក្បួនម្ដងៗ ក៏គ្មានប៉ះទង្គិចគ្នាដែរល្អមែនទែន។

អ្វីដែលស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញការព្រួយបារម្ភចំពោះសន្តិសុខសណ្តាប់ធ្នាប់ និងបញ្ហាសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្លួនប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅអំឡុងពេលនៃដំណើរការបោះឆ្នោត។

ចំណែកជនបរទេសកំពុងស្នាក់នៅកម្ពុជាពួកគេក៏មិនបានបារម្ភពីបញ្ហាសន្តិសុខ ឬសុវត្ថិភាពអ្វីនោះដែរ ដោយពួកគេមើលឃើញថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់មានភាពល្អប្រសើរជាធម្មតា។ ភ័យតែអាមេរិកដែលមិនសូវមកកម្ពុជាហ្នឹងអ្នកមកគេមិនព្រួយឡើយ។ គេចោទថាអាមេរិកជាពួកប៉ប៉ោងសភាពការណ៌ ល្អទៅអាក្រក៕

  

អត្ថបទដែលជាប់ទាក់ទង