ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំងឺម្នាក់កើតវីរុសកូរ៉ូណា មិនបានគេចខ្លួន ដូចបណ្តាញ សង្គមចុះផ្សាយនោះទេ កំពុងព្យាបាលជំងឺ

65

 

សៀមរាប៖
បន្ទាប់ពីមានបុរសអ្នកដែលត្រូវអាជ្ញាធរកម្ពុជារកឃើញមានជំងឺវីរុសកូរ៉ូណា ត្រូវបាន
ម្ចាស់ Facebook ឈ្មោះ Chhun Vean Cnrp សរសេរនៅលើផេកនោះថា បុរសកើតជំងឺ បានរត់គេចខ្លួនចេញពីមន្ទីរពេទ្យ បាត់ហើយ។

ប៉ុន្តែទោះយ៉ាងណា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅយប់ថ្ងៃទី 7 ខែមីនា បានច្រានចោលការចោទប្រកាន់ខាងលើនេះ។

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប សូមធ្វើការបដិសេធចោលទាំងស្រុង នូវការផ្សព្វផ្សាយខុសពីការពិត របស់ម្ចាស់ Facebook ឈ្មោះ Chhun Vean Cnrp ។

បុរសដែលមានផ្ទុកមេរោគ COVID-19 បាននិងកំពុងតែ ស្ថិតនៅក្នុងបន្ទប់ដោយឡែក ក្នុងមន្ទីរពេទ្យ ដោយមាន​សុខភាពល្អធម្មតា មិនបានរត់ទៅណាទេ។ មានតែអ្នករត់ចូលមករកពេទ្យ គ្មានអ្នកណាដែលរត់ចេញពីពេទ្យទេ។ ពពួកជនអគតិ៕

អត្ថបទដែលជាប់ទាក់ទង