ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកការបណ្ដុះបណ្ដាល នៅតាមគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ក្នុងខេត្តសៀមរាប

62

 

ភ្នំពេញ៖ ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បានចេញ
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកការបណ្ដុះបណ្ដាល ជាបណ្ដោះអាសន្ន នៅតាមគ្រឹះស្ថាន អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល នៃទីភ្នាក់ងារជ្រើសរើសឯកជន ដែលស្ថិតនៅ ក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ មីនា ២០២០តទៅ រហូតដល់មានការជូនដំណឹងថ្មី។

វិធានការនេះ ជាការចូលរួមចំណែកទប់ស្កាត់ការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើមកូវីដ 19 បន្ទាប់ពីរកឃើញករណីមនេះ នៅលើបុរសជនជាតិខ្មែរមួយរូប ដែលប៉ះពាល់ផ្ទាល់ ជាមួយជនជាតិជប៉ុន មានផ្ទុកមេរោគ 19 ហើយបានចាកចេញ ពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

បើតាមក្រសួងការងារ ការចូលរួមសហការ ដោយស្មារតីយោគយល់ និងសូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនៃជំងឺរលាកផ្លូវដង្ហើមកូវីដ 19 ដែលចេញផ្សាយដោយ ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង