ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនដឹកនាំកម្លាំងចុះប្រមូលសំរាមក្នុងប្រឡាយបឹងត្របែក

147

ភ្នំពេញ ៖ លោកថេង សុថុលអភិបាលខណ្ឌចំការមនបានមានមតិដោយធ្វើការអំពាវនាវអោយប្រជាជនគាត់ចូលរួមក្នុងវេចខ្ចប់ទុកដាក់ កាកសំណល់សំរាមអោយបានត្រឹមត្រូវ ជៀសវាងបោះចោលផ្តេសផ្តាស ជាហេតុនាំអោយហូរ ចូលទឹកប្រឡាយបឹងត្របែកឬប្រព័ន្ធលូ នាំអោយមានការកកស្ទះសំរាមទឹកមិនអាចហូរបានជាពិសេសរដូវវស្សាខាងមុខនេះ។
លោកអភិបាលខណ្ឌគាត់ធ្វើការអំពាវនាវនេះធ្វើឡើងខណៈលោក ថេង សុថុល អភិបាលខណ្ឌចំការមន ចុះពិនិត្យនឹងដឹកនាំកម្លាំងដើម្បីធ្វើការស្តារប្រឡាយលូបឹងត្របែក ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ក្នុងសង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១០ មីនា ឆ្នាំ២០២០នេះ។
លោកថេង សុថុល អភិបាលខណ្ឌចំការមនក្នុងដំណើរចុះពិនិត្យនិងស្តាប្រឡាយលូខាងលើបានមានមតិលើកឡើងបន្ថែមអោយដឹងថា៖ កន្លងមកក្នុងនាមជាអាជ្ញាធខណ្ឌចំការមនតែងតែបានអប់រំនិងណែនាំអោយប្រជាជនអោយយកចិត្តទុកដាក់ក្នុងការទុកដាក់និងវេចខ្ចប់សំរាមអោយបានត្រឹមត្រូវ ដោយត្រូវគិតគូពីបញ្ហាបរិស្ថាននិងអនាម័យផងដែរក្នុងការរស់នៅ តែនៅមានប្រជាជនមួយចំនួនតូចដែលគាត់មិនសូវ មានការយល់ដឹងតែងតែចោលសំរាមផ្តេសផ្តាស នៅតាមប្រឡាយលូបឹងត្របែកនេះ ដែលជាហេតុមិនអាចអោយទឹកលូរហូទៅកាន់ស្ថានីយ៍បូមទឹកបាន ។ លោកខណ្ឌចំការមនបានមានមតិបន្ថែមទៀតថាការងារនេះ ទាល់តែមានការចូលរួមពីប្រជាជនផងដែរ ។បើធ្វើតែអាជ្ញាធតែម្នាក់ឯងគឺមិនអាចសំរេចទៅបានទេ។
លោកអភិបាលខណ្ឌចំការមនថេងសុថុលក្នុងឱកាសនោះ ក៏បានអំពាវនាវអោយប្រជាជនដែល រស់នៅអមសងខាងតាមប្រឡាយបឹងត្របែកនេះត្រូវគិតគូរពីបញ្ហាអនាម័យបរិស្ថានក្នុងការរស់នៅ ដោយធ្វើការទុកដាក់សំរាមអោយបានត្រឹមត្រូវកុំបោះចោលក្នុងប្រឡាយលូជាហេតុនាំអោយមានការកកស្ទះ សំរាម ជាពិសេសអាចធ្វើអោយប៉ះពាល់ដល់សុខភាពក្រុមគ្រួសារខ្លូនឯង កុមារនិងក្មេងតូចៗដែលងាយនិងប៉ះពាល់ដល់សុខភាព។
បើតាមមន្ត្រីរដ្ឋបាលខណ្ឌបានអោយដឹងថា៖ ក្នុងមួយថ្ងៃអាជ្ញាធខណ្ឌចំការមនធ្វើការដឹកជញ្ជូនសំរាមបានចំនួន១៨ឡាន ដែលក្នុងមួយឡានមានទម្ងន់ប្រហែល៥តោនចេញពីប្រឡាយលូខាងលើយកទៅចាក់នៅទីលានចាក់សំរាម ដែលការងារនេះបានអនុវត្តតាំងពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះរហូតដល់អស់សំរាមពីក្នុងប្រឡាយលូ។ ការប្រមូលសំរាមនេះធ្វើឡើងដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនារដូវវស្សាដែលនឹងឈានមកដល់ពេលឆាប់ៗខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង