ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រី​ម្នាក់​ត្រូវ​ដេីម​សំរ៉ង​ បាក់​សង្កត់​លេី​ស្លាប់ពេលបាននាំគ្នាទៅកាប់ដើមសំរ៉ង​ ដេីម្បី​យកផ្លែ​

108

កោះកុង៖ តាមការរៀបរាប់ពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា  នៅវេលាម៉ោង១២:៤០នាទីនាថ្ងៃទី១០.០៣.២០២០ជនរងគ្រោះឈ្មោះនាងប៊ុមធឿនភេទស្រីអាយុ៥០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិជីមាលឃុំអណ្ដូងទឹកស្រុកបុទុមសាគរបានទៅកាប់ដើមសំរ៉ងដេីម្បីយកផ្លែជាមួយប្ដីកូននិងបងបង្កើតសរុបមានគ្នា៥នាក់

ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា នៅពេលកាប់ដើមសំរ៉ងដួលជាប់ទើលើដើមឈើមួយទៀតហើយផ្លែសំរ៉ងជ្រុះពួកគាត់ក៍ចូលរើសគ្រាប់សំរ៉ងបានបន្ដិចក៍ដើមសំរ៉ងធ្លាក់មកសង្កត់គៀបនឹងថ្មបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងក្រោយមកពួកគាត់បានដឹកសាកសពជនរងគ្រោះយកមកផ្ទះ។

នៅពេលកម្លាំងយេីងបានទទួលព័ត៌មានក៏បានសហការជាមួយអាជ្ញាធរនិងគ្រូទេព្យមណ្ឌលសុខភាពអណ្ដូងទឹកចុះត្រួតធ្វេីកោសល្យវិច័យក្រោយពេលពិនិត្យរួចបានបញ្ជាក់ថាសពរងគ្រោះពិតជាស្លាប់ដោយសារដេីមឈេីសង្កត់ពិតប្រាកដមែន

បច្ចុប្បន្នសពរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី

អត្ថបទដែលជាប់ទាក់ទង