រកឃើញពោះវៀនជ្រូកប្រឡាក់អំបិល សម្រាប់ធ្វើសាច់ក្រក ចំនួន៦កុងតឺន័ររបស់ក្រុមហ៊ុនT.B.L.A EX-IM នៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូលនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសហការគ្នាត្រួតពិនិត្យទំនិញនាំចូល៦កុងតឺន័រនៅកំពង់ផែស្វយ័ត។
នៅថ្ងៃទី១០ ខែមីនាឆ្នាំ២០២០បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយនិងរដ្ឋាករកម្ពុជាខេត្តព្រះសីហនុ, សាខាកាំកុងត្រូលខេត្តព្រះសីហនុបានចូលរួមសហការត្រួតពិនិត្យទំនិញពោះវៀនជ្រូកប្រឡាក់អំបិលសម្រាប់ធ្វើសាច់ក្រកនាំចូលពីប្រទេសចិនចំនួន៦កុងតឺន័ររបស់ក្រុមហ៊ុនT.B.L.A EX-IM Co.,LTD នៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សូមបញ្ជាក់ផងដែរថាកិច្ចសហការត្រួតពិនិត្យទំនិញនាំចូលនេះគឺអនុវត្តតាមប្រកាសអន្តរក្រសួងលេខ៥៧៤សហវ.បកចុះថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៩ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងអគ្គនាយកដ្ឋានកាំកុងត្រូលនិងប្រកាសលេខ២៦៣ព.ណអ.តពទ.ប្រកចុះថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩ស្តីពីការកំណត់នីតិវិធីនៃការនាំចូលម្ហូបអាហាររបស់ក្រសួងពាណិជ្ជកម្ម៕