ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើតេស្តចុងក្រោយ លើបុរសម្ចាស់ PassApp ជាលទ្ធផល គឺអវិជ្ជមាន

52

 

សៀមរាប៖ បុរសម្ចាស់ PassApដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេស្តចុងក្រោយ ជាលទ្ធផល គឺអវិជ្ជមាន មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ។

មន្ទីរសុខាភិបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តសៀមរាប នៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានចេញប្រកាសជូនសាធារណជនថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេស្ត ជាលទ្ធផលគឺអវិជ្ជមាន គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប បានប្រកាសថា
មន្ទីរសុខាភិបាលខេត្តសៀមរាប បង្ហាញថាបុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេ្តស ជាលទ្ធផលអវិជ្ជមាន ៕

អត្ថបទដែលជាប់ទាក់ទង