នារីម្នាក់លោតពីលើខុនដូ វីឃែន កម្ពស់៥ជាន់ បណ្ដោយឲ្យស្លាប់ភ្លាមៗ
ភ្នំពេញ : នារីម្នាក់សម្រេចចិត្តបញ្ចប់ជីវិតបានលោតចុះមកខាងក្រោយពីលើ ខុនដូ វីឃែន កម្ពស់៥ជាន់ បណ្ដោយឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបង្កការភ្ញាក់ផ្អើល ប្រជាពលរដ្ឋហៅរថយន្តដឹកសព យកទៅទុកនៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យ កាលវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២០នៅចំណុច ខុនដូ វីឃែន តាមផ្លូវលេខ៩៩ ស្ថិតនៅភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ខុនដូ វីឃែន មានស្រុកកំណើតភូមិស៊ីធរ ខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីនគរបាល បានបញ្ជាក់ថា ករណីខាងលើនេះ យោងតាមការបញ្ជាក់សន្តិសុខ ដែលយាមនៅកន្លែងកើតហេតុខាងលើ នារីរងគ្រោះ ស្រងូតស្រងាត់៤ថ្ងៃហើយ ចេះតែដើរចុះឡើងរហូតយប់ថ្ងៃកើតហេតុខាលើ ទើប នារីរងគ្រោះ លោតសម្លាប់ខ្លួនពីជាន់ទី៥ ចុះមខាងក្រោមតែមង្ត បណ្ដោយឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋហៅរថយន្តដឹកសព យកទៅទុកនៅវត្តស្ទឹងមានជ័យរង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យផងដែរ។
ទោះយ៉ាងណា សមត្ថកិច្ចពុំទាន់បញ្ជាក់អំពីមូលហេតុ នៃហេតុការណ៍៍នេះនៅឡើយទេ គឺកំពុងស្រាវជ្រាវ៕