ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ អំពាវនាវឱ្យប្រជាពលរដ្ឋត្រូវមានភាពនឹងនរ កុំតក់ស្លុតហួសហេតុ និងចូលរួមបង្ការការឆ្លងមេរោគ Covid-19

59

បន្ទាយមានជ័យ​: ​ លោកនាយឧត្ត​ម​សេនីយ៍​ កែ​ គឹមយ៉ាន​ បានអំពាវនាវឱ្យប្រជាព​ល​រដ្ឋ​ទាំងអ​ស់​ត្រូ​វមាន ភាពនឹងន​រ កុំតក់ស្លុតហួ​ស​ហេ​តុ ត្រូវអនុវត្តវិធានកា​រ​បង្ការ ការពារកុំឱ្យឆ្លងមេរោ​គ​ Covid-19 ដោយត្រូវរក្សាអនាម័យជាប្រចាំ​នៅ​គ្រប់ទី​ក​ន្លែង និងគ្រប់ពេល​វេ​លា​ ត្រូវបរិភោគអាហារ​​​ដែល​ចម្អិន​បាន​ត្រឹ​ម​ត្រូ​វជា​និច្ច។

ព្រឹកថ្ងៃ​ទី១១​ ខែមីនា​ ឆ្នាំ២០២០​ នេះលោក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​អញ្ជើញចូលជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ​ លោក​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានស្នើអាជ្ញា​ធ​រ​​គ្រ​ប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អា​វុ​ធ និងប្រជាពលរដ្ឋទូ​ទាំ​ង​ខេត្តបន្ទាយ​មានជ័យ​​ទាំ​ងអស់​ ដែលបានខិតខំសម្រេចបាននូវ​​​សមិ​ទ្ធផ​ល​​លើ​គ្រ​ប់​វិស័យ ចូលរួម​ថែរក្សាបាន​​នូវ​​សុខសន្តិភាព សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ ស្ថិ​​រភាពនយោបាយ ល​ទ្ធិប្រជាធិ​បតេ​យ្យ សេរីពហុបក្ស និងជំរុញការអ​​ភិវ​ឌ្ឍ​សេដ្ឋកិច្ចសង្គ​​ម។

ថ្លែងក្នុងនាម​​រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ លោកនាយឧ​​ត្តមសេ​នី​យ៍​ កែ​ គឹមយ៉ាន​ បានណែនាំនូវកិច្ចកា​រ​សំខា​ន់ៗ ដែលត្រូវរួមគ្នាខិតខំសម្រេ​ច​​ឱ្យ​បាន​នៅ​ក្នុង​ឆ្នាំ​​២០២០ គឺគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់​​ត្រូ​វប​ង្កើ​ន​ការគ្រប់គ្រងសភាពការណ៍​​តាមមូ​លដ្ឋា​ន​ទប់ស្កាត់រាល់សកម្មភា​ព​ប៉ុនប៉​ងប​ង្កអ​សន្តិសុខ ភាពចលាចល​​​វឹកវ​រដ​ល់សង្គមតាមគ្រប់រូបភាព​ ​និងត្រូវរួមគ្នាទប់​ស្កា​ត់ ប្រឆាំងដាច់ខាត​នូវ​​​ចល​នា​ឧទ្ទាម និងសកម្មភាពបដិ​វ​ត្តព​ណ៌។

លោកឧបនាយករដ្ឋមន្រ្តី បានស្នើឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិ​ច្ច​គ្រប់​លំដា​ប់ថ្នា​ក់​​ត្រូ​វបន្តថែរក្សា​ពង្រឹងសន្តិសុ​​ខ សណ្តាប់ធ្នាប់សាធារណៈ​ ​សុវត្ថិភាពសង្គម​ការផ្តល់សេ​វា​សាធា​រ​ណៈឲ្យ​​បា​​នល្អ​ប្រសើ​រ​ បន្តជំរុញបំផុសចលនាប្រជា​ជ​នឲ្យ​ចូលរួ​មអ​នុវត្ត​គោល​នយោបា​យ​“ភូមិ ឃុំ មានសុវត្ថិភាព” ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនា​នា​ ​ពិសេសបទល្មើសគ្រឿងញៀនទាំង​នៅ​ទីក្រុ​ង និងជនបទ ក្រោមទិសស្លោក បី​កុំ មួ​យរាយ​ការណ៍ គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍​កុំលើ​ក​លែង​ និងត្រូវរាយការ​ណ៍​គ្រប់ក​រណី​គ្រឿង​ញៀ​ន។ជាដើម។ល។

រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តជំរុញការអ​ភិ​វឌ្ឍ​ហេ​ដ្ឋា​​រច​នា​ស​ម្ព័ន្ធ ​បម្រើដ​ល់ស​កម្ម​ភាព​សេ​ដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជក​ម្ម​ ទេសចរណ៍ និងការប្រកបមុខរ​ប​ររ​បស់ប្រ​ជា​ព​លរដ្ឋ ជាពិសេសលើវិស័យកសិ​ក​ម្ម​ដែល​ជា​វិស័យ ដ៏មា​នសក្តានុពលរបស់​ខេ​ត្ត សំដៅ​បង្កើនប្រាក់ចំណូ​លរ​បស់​ប្រជាព​ល​រ​ដ្ឋ។​ រដ្ឋបាលថ្នាក់​ក្រោម​ជា​​​​​​តិ​​​គ្រប់​ថ្នាក់​ត្រូវយ​ក​ចិ​ត្ត​ទុ​កដាក់ ដោះស្រាយបញ្ហាប្រឈមនានា​​មាន​បញ្ហាសំ​ណង់​ បញ្ហាសំរាម និងអនាម័យ​ បញ្ហាបរិស្ថាន និងសណ្តាប់ធ្នាប់ទី​ក្រុ​ង​។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយ​ក​ចិត្ត​ទុ​កដា​ក់ លើ​ការងា​រ​​​សំ​ខាន់ៗ​​ក្រុ​ម​ប្រឹ​ក្សា និងគណៈអភិបាលខេត្ត​ក្រុ​ង​​ ស្រុក​ ត្រូវបង្កើនស្មារតីទទួលខុ​ស​ត្រូ​​វ​​ក្នុង​ការអ​នុ​វត្ត​មុ​ខងារគ្រប់គ្រង តាមដាន ត្រួតពិនិត្យ ការផ្តល់សេវា​ និង​​គាំទ្រ​​ដល់ឃុំ សង្កាត់ក្នុងការអនុវ​ត្ត​គម្រោ​ង​អភិវឌ្ឍ និងពង្រឹងសមត្ថភាព​ដើ​ម្បី​ជួ​យ​​គាំទ្រ​ឃុំ សង្កាត់ ក្នុងការបំពេញការងារ​ឲ្យ​បាន​ត្រឹ​មត្រូ​វ ស្របទៅតាម​គោល​កា​រ​​ណ៍ បែបបទ និងនីតិវិធីកំណត់ជា​ធ​រ​មា​ន។ រដ្ឋបាល​ថ្នាក់​ក្រោមជាតិត្រូវ​ប​ន្តលើ​កក​ម្ព​ស់​ស្មារតី​ទទួល​ខុ​សត្រូវ និងគណនេយ្យភា​​​​​​​​ព​​ក្នុង​ការ​គ្រ​ប់​គ្រង ចាត់ចែង និងផ្តល់សេវានានានៅតាមអង្គភា​ព​​ច្រ​កចេ​ញ​​ចូ​ល​​តែ​មួ​យ ដើម្បីធានាឲ្យប្រជា​ព​ល​រដ្ឋ​ទទួលបានសេវាកា​ន់​តែងា​យស្រួ​ល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ​គ្រ​ប់លំ​ដាប់​ថ្នាក់ ត្រូវខិត​ខំ​លើក​ក​ម្ព​ស់ការ​ថែរ​ក្សា​ការពា​របូ​រណ​ភា​ពទឹកដី អធិបតេយ្យភា​ព​ជា​តិ និង​បង្កើ​ន​ការរក្សាស​ន្តិ​សុខ​សណ្តាប់​ធ្នា​ប់សាធា​រ​ណៈ តាមតំបន់​​ព្រំ​ដែ​ន​។ ក្រុមប្រឹក្សា​និងគណៈអភិ​បា​ល​ មេឃុំ ចៅសង្កាត់ ត្រូវដើរ​តួ​នា​ទី​ជាស្នូលក្នុងការពង្រឹងកិច្ច​ដំ​ណើរកា​រ អភិបាលកិច្ចរបស់​រ​ដ្ឋបា​ល​​ថ្នា​ក់​ក្រោ​ម​ជាតិ ដោយត្រូវពង្រឹងនូវទំនា​​ក់ទំ​នង និងគណនេយ្យភាពរវាង​ក្រុ​ម​ប្រឹក្សា និងគណៈអភិបា​ល​ និងរវាងមេឃុំ​ ចៅសង្កាត់ជាមួយក្រុមប្រឹក្សា​របស់​​​ខ្លួន​ សាមគ្គី​​ភា​ព​ ឯកភា​ពផ្ទៃក្នុ​ង និងទំនាក់ទំនងល្អជា​មួ​យ​​ប្រជាព​ល​រដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង