ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ២០១៨

87

នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ពិធីដង្ហែរក្បួនគណបក្សគឺចាប់ពីកោះពេជ្រ ឆ្ពោះទៅកាន់ទីតាំងនាគបាញ់ទឹកមុខវត្តបទុមវតី។

នៅព្រឹកនេះ មុននឹងចេញដង្ហែក្បួន សម្តេចតេជោ ហ៊ុន សែន អញ្ជើញឡើងថ្លែងសារនយោបាយ ដែលមានខ្លឹមសារសំខាន់ជូនមហាជនដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតផងដែរ។ នៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការបោះឆ្នោតថ្ងៃនេះ នឹងមានការជួបជុំសមាជិក សមាជិកាទាំងអស់នៅរាជធានីភ្នំពេញប្រមាណ ២៥ម៉ឺននាក់។

 

អត្ថបទដែលជាប់ទាក់ទង