ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចប៉ូលិសខណ្ឌច្បារអំពៅ ឃាត់ខ្លួនយុវជន២នាក់ រណីរក្សាទុកគ្រឿងញៀន

76

 

ភ្នំពេញ៖លោកឡូ ភារម្យអធិការរងប៉ូលិសខណ្ឌច្បារអំពៅ ដែលទទួលបន្ទុកការងារផ្នែកបង្រ្កាបគ្រឿងញៀនបានអោយដឹងនៅព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០២០នេះថាដោយកាលពីម៉ោង១០យប់នាថ្ងៃទី១១ខែមិនានេះកម្លាំងជំនាញនៃអធិការដ្ឋានប៉ូលិសខណ្ឌច្បសរអំពៅនិងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
១, ជនសង្ស័យឈ្មោះ លឹម វាសនា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ ភូមិសាណនចៃ ឃុំក្រាំស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
២, ជនសង្ស័យឈ្មោះ អ៉ីម ផាន់ណា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ ភូមិសាណនចៃ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ចំពោះវត្ថុតាងក្រាមពណ៍សថ្លា០៣កញ្ចប់។
គួរបញ្ជាក់ផងដែរថាក្នុងមួយរយះនេះចាប់តាំងពីលោកឡូ ភារម្យឡើងមកធ្វើជាអធិការរងប៉ូលិសខណ្ឌច្បារអំពៅទទួលបន្ទុកលើការងារផ្នែកបង្រ្កាបគ្រឿងញៀនគឺលោកអធិការរងរូបនេះតែងតែដឹកនាំកម្លាំងចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឈានទៅដល់ការបង្រ្កាបជនជួញដូរគ្រឿងញៀនបានជាហូរហែរគួរអោយកត់សម្គាល់តួរយ៉ាងដូចជាករណីខាងលើនេះជាដើមហើយលោកអធិការរងខណ្ឌច្បារអំពៅរូបនេះដោយប្ដេជ្ញាចុះបោសសម្អាតបង្រ្កាបករណីជួញដូរគ្រឿងញៀននេះអោយដល់ឫសគល់៕

អត្ថបទដែលជាប់ទាក់ទង