ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គុំនំគំគួនក្នុងអាជីវកម្មលក់ទឹកកកដូចគ្នា ក្លាយជាហឹង្សា រងរបួស២នាក់ ជាប់ខ្នោះប៉ូលីស២នាក់

89
ភ្នំពេញ៖ បុរសម្នាក់និងនារីម្នាក់ដែលទើបតែសំរាកកូន បាន៥ខែ ត្រូវបានជនសង្ស័យមួយក្រុមមានគ្នាមិនតិចជាង១០នាក់ ព្រួតគ្នាវាយបណ្តាលអោយរងរបួសជាទំងន់ ក្រោយពីមានទំនាស់ក្នុងអាជីវកម្មលក់ទឹកកកដូចគ្នា រហូតក្លាយជាហឹង្សានោះ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីជនសង្ស័យ២នាក់ក៏ត្រូវបានឃាត់ខ្លួនភ្លាមដែរ។
  អំពើហឹង្សានេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៥និង៤០នាទី នៅចំណុចមុខផ្ទះលេខ២៩ (លក់បោះដុំទឹកកក ) ផ្លូវលេខ២៥៧ ក្រុមទី១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (កន្លែងប្រព្រឹត្តនិងចំណុចឃាត់ខ្លួនតែមួយ ) ។
    ជនសង្ស័យ ១-ឈ្មោះ វ៉ាន់ នីម ហៅ នីម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក ស្នាក់នៅផ្ទះលេខ១៧៦ ផ្លូវ លេខ១៤៦ ក្រុមទី១៣ ភូមិ៥ សង្កាត់ ទឹក ល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាថៅកែលក់ទឹកកក ) ។២-ឈ្មោះ ទូច វិតា ហៅ តយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ លក់ទឹកកក ស្នាក់នៅផ្ទះលេខ១៧៦ ផ្លូវ លេខ១៤៦ ក្រុមទី១៣ ភូមិ៥ សង្កាត់ទឹក ល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាកម្មករលក់ទឹកកក) ។
    ចំណែកជនរងគ្រោះ ទី១-ឈ្មោះ សាន លក្ខិណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកកដាក់ឲ្យម៉ូយតាមហាង ស្នាក់នៅផ្ទះលេខ ២៩ ផ្លូវលេខ២៥៧ ក្រុមទី១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រងរបួសជាំចុងចិញ្ចើមខាងស្ដាំ , ដងខ្លួន និងក ទើបតែសំរាលកូនខ្ចីបាន៥ខែ កំពុងសំរាកព្យាបាលរបួសនៅគ្លីនិច វនីដា ។ ទី២-ឈ្មោះ សាន សុគួន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ លក់ទឹកកក ស្នាក់នៅផ្ទះលេខ២៩ ផ្លូវ លេខ២៥៧ ក្រុមទី១៨ ភូមិ៧ សង្កាត់ទឹក ល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរបួសបែកថ្ងាសខាងឆ្វេង ដេរចំនួន០៦ថ្នេរ ។
    វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុមាន ដែកទំពួកសំរាប់ខ្វារទឹកកកមួយ  ។
      មន្ត្រីប៉ូលីសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោកបានអោុដឹងថា  នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៩និង០០នាទី ឈ្មោះ សាន លក្ខិណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ និងប្ដីឈ្មោះ សាន សុគុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បានប្រើឈ្មោះ សាន សុខៃ ភេទប្រុស អាយុប្រហែល១៨ ឆ្នាំ ជនជាតិខ្មែរ ដឹកយកទៅទឹកកក ទៅឲ្យម៉ូយនៅខាងក្រោយសាលាសង្កាត់ទឹកល្អក់ទី២ ពេលទៅដល់មុខផ្ទះម៉ូយដាក់ទឹកកក ស្រាប់តែឈ្មោះ ទូច វិតា ហៅ តយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និងបក្សពួកម្នាក់ទៀត ជាកម្មករ របស់ឈ្មោះ វ៉ាន់ នីម បានវាយមកលើឈ្មោះ សាន សុខៃ បណ្ដាលឲ្យត្រូវមុខ ។ ពេលគេវាយរួច ឈ្មោះ សាន សុខៃ ក៏ត្រឡប់មកផ្ទះវិញ ហើយបានប្រាប់ឈ្មោះ សាន លក្ខិណា និងប្តី។ លុះមកដល់ម៉ោងប្រហែល ១៥និង៤០នាទីជនសង្ស័យឈ្មោះ វ៉ាន់ នីម និងកម្មករឈ្មោះ ទូច វិតា ហៅ តយ បាននាំបក្សពួកប្រហែល ១០នាក់ មករក រឿងជនរងគ្រោះឈ្មោះ  សាន លក្ខិណា និងប្ដី បន្ថែមមួយលើកទៀត ដោយ ឈ្មោះ វ៉ាន់ នីម  ឈ្មោះ ទូច វិតា និងបក្សពួក បានវាយមកលើជនរងគ្រោះ ឈ្មោះ សានលក្ខិណា បណ្ដាលឲ្យត្រូវលើចុងចិញ្ចើមខាងស្ដាំ និងដងខ្លួន ចំណែកឈ្មោះ សាន សុគួន បណ្ដាលឲ្យរងរបួសជាំចុងភ្នែកខាងឆ្វេង  ភ្លាមនោះ កំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់ ឈ្មោះ វ៉ាន់ នីម និងឈ្មោះ ទូច វិតា រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង ។  ចំណែកបក្សពួក០៨នាក់ គេចខ្លួនបាត់ ។
   មន្ត្រីប៉ូលីសក៏បានបញ្ជាក់អោយដឹងផងដែរថារយ:ពេល១អាទិត្យមុន ម៉ូយដែលយកទឹកកករបស់ឈ្មោះ វ៉ាន់ នីន (ជនសង្ស័យ) បានផ្អាកយកទឹកកក របស់ជនសង្ស័យឈ្មោះ វ៉ាន នីម ហើយបែជាមកយកទឹកកកពីឈ្មោះ សាន លក្ខិណា និងប្ដីទៅវិញ ដែលធ្វើឲ្យឈ្មោះ វ៉ាន់ នីម មានការខឹង ទើបបង្ករឲ្យមានរឿងហិង្សាបែបនេះតែម្ដង ។
     បច្ចុប្បន្ន:ជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិច្បាប់ ៕

 

 

អត្ថបទដែលជាប់ទាក់ទង