បិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន១៧៣ក្បាលដីនៅសង្កាត់បឹងកក់ទី១
ភ្នំពេញ៖ ដីដែលជាដីកម្មសិទ្ធិឯកជនរបស់រដ្ឋចំនួន១៧៣ក្បាលដី នៅភូមិ១សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រដ្ឋបាលខណ្ឌទួលគោក
បានកាត់និងប្រទានកម្មជូនប្រជាពលរដ្ឋ ដោយបានបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីអោយបងប្អូនមកពិនិត្យមើល ជៀសវាង ខុសអក្ខរាវិរុទ្ធ ខុសឈ្មោះឬបាត់ទំហំដីផ្ទះជាដើម ។
ពិធីបិទផ្សាយទិន្នន័យជាសាធារណៈនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦កក្កដា ឆ្នាំ២០១៨ នៅសាលាសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ក្រោមវត្តមានលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក លោកយស វណ្ណា អនុប្រធានមន្ទីរដែនដីនរគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ១រយនាក់ ។
លោកយស វណ្ណា អនុប្រធានមន្ទីរដែនដីនរគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ក្បាលដីខាងលើនេះ យើងបានប្រមូលទិន្នន័យយូរហើយ ទៅតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល ដើម្បីចុះបញ្ជីផ្តល់ក្បាលដីជូនប្រជាពលរដ្ឋដែលរស់នៅលើដីឯកជនរបស់រដ្ឋ។ ដូច្នេះទេសូមបងប្អូនមកពិនិត្យមើលក្បាលដីរបស់ខ្លួនអោយបានច្បាស់លាស់ ជៀសវាង ខុសអក្ខរាវិរុទ្ធ កម្មសិទ្ធិរួម ជាប្តី ជារបស់ប្រពន្ធជាដើមឬការបាត់ទំហំដីជាដើម្បីអោយមន្ត្រីជំនាញរបស់យើងត្រូវចុះពិនិត្យនិងកែសម្រួលឡើងវិញអោយមានតម្លាភាព ដោយការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនេះមានរយៈពេល
ត្រឹមតែ១៥ថ្ងៃ ប៉ុណ្ណោះ។
លោក ឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា នៅក្នុងខណ្ឌទូលគោកទាំងមូលមានប្រជាពលរដ្ឋរស់នៅលើដីឯកជនរបស់រដ្ឋមិនតិចជាង២០០០ក្បាលដីនោះទេ ហើយដីទាំងនេះត្រូវបានរាជរដ្ឋបាលភិបាល ពិសេសសម្តេចតេជោហ៊ុន សែន សម្រេចប្រទានកម្មជូនប្រជាពលរដ្ឋ ។ នេះជាការយកចិត្តទុកដាក់របស់សម្តេច ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
លោក ឯក ឃុនដឿនក្នុងឱកាសនោះក៏បានស្នើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មកពិនិត្យក្បាលដីរបស់ខ្លួនអោយបានច្បាស់លាស់ ជៀសវាង ខុសអក្ខរាវិរុទ្ធ កម្មសិទ្ធិ ឬបាត់ទំហំដីជា ដើម្បីអោយមន្ត្រីរបស់យើងពិនិត្យនិងកែសម្រួលឡើងវិញអោយមានតម្លាភាព ។ តែរយះពេលដែល កែសម្រួលឡើងវិញជូនប្រជាពលរដ្ឋនេះមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដូច្នេះសូមបងប្អូនរួសរាន់៕