ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកមិនទៅបោះឆ្នោត តើចេះខ្មាសគេទេ ហើយរស់នៅក្នុងសង្គមនិងនៅមូលដ្ឋាន យ៉ាងម៉េចទៅ

110

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋដែលគាំទ្រនូវលទ្ធិប្រជាធិបតេយ្យ ទៅចូលរួមបោះឆ្នោត ហើយអ្នកដែលមិនទៅបោះឆ្នោត តាមការញុះញង់ក្រុមចលនាក្រៅច្បាប់ គឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងអាចរស់នៅមូលដ្ឋានជាមួយពលរដ្ឋដទៃទៀតយ៉ាងម៉េចទៅ?

នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ “សូមប្រជាពលរដ្ឋអញ្ជើញចូលរួមទៅបោះឆ្នោត ឲ្យបានគ្រប់គ្នា អ្នកដែលទៅចូលរួមបោះឆ្នោត គឺជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយអ្នកដែលគាំទ្រនូវលទ្ធិប្រជាធិបតេយ្យ ពិតជាបានរស់នៅយ៉ាងសុខដុមរមនា ជាមួយប្រជាជននានា នៅភូមឋាន ។ អ្នកដែលមិនទៅបោះឆ្នោត តាមការញុះញង់ គឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ ។ នោះគេនឹងមានការសោកស្តាយ សូមឲ្យប្រជាពលរដ្ឋរបស់យើង សូមពិចារណា។ ឥឡូវចំនួនភាគច្រើន នឹងទៅបោះឆ្នោត ឯចំពោះអ្នកដែលមិនទៅធ្វើការបោះឆ្នោត តើយើងអាចរស់នៅ មូលដ្ឋានជាមួយពលរដ្ឋដទៃទៀត យ៉ាងម៉េចទៅ? យើងមិនមែនគ្រាន់តែធ្វើយុទ្ធនាការឃោសនាបោះឆ្នោត យកឈ្នះចាញ់ជាមួយគ្នាគណបក្សដទៃនោះទេ ក្នុងប្រទេសរបស់យើងនេះទេ ប៉ុន្តែនៅមានក្រុមចលនាក្រៅច្បាប់ កំពុងអំពាវនាវឲ្យប្រជាជន ប្រើប្រាស់នូវសិទ្ធិ មិនទៅចូលរួមបោះឆ្នោត ។ យើងសូមបញ្ជាក់ថា អ្នកដែលចូលរួមបោះឆ្នោត ទើបជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយអ្នកដែលមិនចូលរួមការបោះឆ្នោត ដោយចេតនា គឺជាអ្នកបំផ្លាញចោលនូវលទ្ធិប្រជាធិបតេយ្យ តាមការញុះញង់របស់ពួកចលនាក្រៅច្បាប់ ហើយសូមអាជ្ញាធរ ពិនិត្យមើលចលានា នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ដែលជាចំណុចដែលយើងបាន រកឃើញរួចមកហើយ ហើយខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋភាគច្រើនលើសលប់ នឹងទៅចូលរួមបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចក្នុងរយៈពេល៥ឆ្នាំម្តង”។
សម្តេចតេជោ បានថ្លែងថា “ប្រទេសរបស់យើង គឺជាប្រទេសដែលបានអនុវត្ត នូវលទ្ធិប្រជាធិបតេយ្យ យ៉ាងទៀងទាត់បំផុត ប្រៀបធៀបជាមួយនឹងប្រទេសផ្សេងៗទៀត នៅក្នុងតំបន់ ។ បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ១៩៩៣ យើងបានធ្វើការបោះឆ្នោត ដោយការបោះឆ្នោតនោះ យើងបានកំណត់ការបោះឆ្នោត ៥ឆ្នាំម្តង ដែលរដ្ឋធម្មនុញ្ញ បានកំណត់ថា​ សភា មិនអាចរំលាយមុនអាណត្តិបានទេ សភាមាននីតិកាល៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរាជរដ្ឋាភិបាល ត្រូវរំលាយ២ដង ក្នុងរយៈពេល១២ខែ។ នាយករដ្ឋមន្រ្តី គ្មានសិទ្ធិនឹងរំលាយរដ្ឋសភានោះទេ ដូច្នេះយើងបានជា នៅក្នុងច្បាប់បោះឆ្នោត បានចែងថា នៅរៀងរាល់៥ឆ្នាំម្តង នៅថ្ងៃអាទិត្យ នាសប្តាហ៍ទី៤ ត្រូវធ្វើការបោះឆ្នោត ដូច្នេះ៥ឆ្នាំនេះ គឺជា៥ឆ្នាំម្តង គឺជាថ្ងៃបុណ្យ នៃលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា”។

សម្តេចតេជោ បានដូច្នេះថា “ត្រូវចងចាំថា មានតែអ្នកទៅចូលរួមបោះឆ្នោត តែប៉ុណ្ណោះ ដែលជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ។ អ្នកប្រឆាំងនឹងការបោះឆ្នោត គឺជាអ្នកបំផ្លាញជាតិ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដែលមិនត្រូវអត់ឱននោះទេ។ ការបោះឆ្នោត យើងធ្វើតែមួយថ្ងៃតែប៉ុណ្ណោះ គឺនៅថ្ងៃទី២០ ខែកក្កដា ចាប់ពីម៉ោង៧ព្រឹក ទៅដល់ម៉ោង៣ល្ងាច ។ កន្លងទៅនេះ មានការឃោសនាអកុសលថា ការបោះឆ្នោតធ្វើឡើង ក្នុងរយៈពេលបីថ្ងៃ គឺនៅថ្ងៃទី២៩ ទី៣០ និងទី៣១ ខែកក្កដា ក្នុងបំណងធ្វើការទាក់ទាញយ៉ាងណា ឲ្យប្រជាពលរដ្ឋរង់ចាំថ្ងៃទី៣០ ឬទី៣១ ដើម្បីទៅបោះឆ្នោត នេះគឺជាការបំផ្លិចបំផ្លាញ នៃពួកថោកទាប ហើយសូមបងប្អូនជនរួមជាតិ ត្រូវចងចាំថា ការបោះឆ្នោត គឺមានត្រឹមតែថ្ងៃទី២៩ ខែកក្កដា តែប៉ុណ្ណោះ។ ជនរួមជាតិ បើស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ សូមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា”៕

អត្ថបទដែលជាប់ទាក់ទង