ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ចង់អាណាងាប់ក៏ងាប់ទៅឲ្យតែអញល្បី!

337

​ស្រុកយើង ប្រជាជនយើង បន្ទាប់ពីឆ្លងកាត់របបប៉ុល ពត មកឥរិយាបទ ចរឹករបស់ខ្មែរមួយចំនួន បានផ្លាស់ប្ដូរអស់តែម្ដង ដោយបណ្ដោយខ្លួន ឲ្យក្លាយជាមនុស្សអាត្មានិយម គឺបាត់បង់សីលធម៌ បាត់បង់ភាពអធ្យាស្រ័យ ហើយធ្វើឲ្យខ្លួនក្លាយជាមនុស្ស ដែលចូលចិត្តចាក់រុក ឈ្នានីសអ្នកដទៃ ដើម្បីកសាងភាពល្បីល្បាញរបស់ខ្លួន ។

​មិនមែននៅសុខៗ ចេះតែនិយាយនោះទេ តែអ្វីៗមានទឡ្ហីករណ៍គ្រប់គ្រាន់ ។ ដូចជាករណីរឿងលើគ្រែរបស់អតីតសង្ឃឈ្មោះស្រិល វណ្ណា ជាមួយកញ្ញាឆើតឆាយកាយ លីតា វាជារឿងដ៏កក្រើកមួយ ដែលបណ្ដាញផ្សព្វផ្សាយស្រុកផ្សាយ ឡើងផ្អើលមេឃ ទៅហើយចុះរឿងអីម្សៀ២រូប ដែលស៊ីប្រាក់ខែទាហានសោះ ធ្វើខ្លួនឯងជោរៗទៅគាស់មកហិត ដើម្បីឲ្យគេមើលឃើញថា ខ្លួនឯងអស្ចារ្យ ជាងអ្នកកាសែតទៅទៀត ។

​អ្នកកាសែត គេធ្វើអ្វីៗក្នុងក្របខ័ណ្ឌវិជ្ជាជីវៈ ដែលប្រកបដោយក្រមសីលធម៌ ឯខ្លួនឯងគ្រាន់តែជាទាហាន ដែលមិនមានជំនាញវិជ្ជាជីវៈកាសែតសោះ បែរជាទៅធ្វើជោរៗ បែបនេះ គេហៅថាក្ដិចក្ដិតសង្អារ ប្រជល់គ្នាហើយ ។នេះប្រសិន បើសម្ដេចនាយករដ្ឋមន្ត្រី មិនបង្ក្រាបទេ នោះម្សៀទាំង២រូបនេះ មិនដឹងជាជោរ ដល់ណាទៀតឡើយ ។
បើស្រឡាញ់វិជ្ជាជីវៈ ជាអ្នកកាសែត គួរតែបោះបង់អាជីព ជាទាហានចោល ទៅហើយចូលសាលាកាសែត ឲ្យបានត្រឹមត្រូវ ហើយសិក្សាចំណេះដឹង ខាងកាសែតឲ្យច្បាស់លាស់ ប្រយ័ត្នជាប់គុកណាលោកម្សៀ ។អ្នកកាសែតមិនមែន ជាអ្នកជេរម៉្រាយគេ ដើម្បីឲ្យខ្លួនឯងល្បីនោះទេ គឺជាអ្នករិះគន់ស្ថាបនា និងតម្រែតម្រង់មនុស្ស ដែលភ្លេចខ្លួនក្នុងផ្លូវខុស ឲ្យវិលមកកាន់ផ្លូវល្អវិញ ។ ហើយអ្នកកាសែត ក៏ជាអ្នកនាំព័ត៌មាន ពីខាងលើទៅប្រាប់ដល់ប្រជាជន និង នាំព័ត៌មានពីសុខទុក្ខ ប្រជាជនទៅប្រាប់ថ្នាក់លើ ។

​កាសែតមិនមែន ជាអ្នកជេរគេទេ សូមស្ដាប់ឲ្យច្បាស់ ។ ហ្វេសប៊ុក ដែលសព្វថ្ងៃនេះ កំពុងតែធ្វើព្យុះភ្លៀងដោយគ្មានវិជ្ជាជីវៈ ឯណោះទេ ដែលធ្វើរឿងផ្ដេសផ្ដាសនោះ ។ម៉េចបន្ទាប់ពីត្រូវមួយកំផ្លៀងម្នាក់មក ស្រួលខ្លួនទេ លោកផែង វណ្ណៈ និងលោកខាន់ ចាន់សុផល ? នេះហើយជាលទ្ធផល ដែលខ្លួនឯងមិនចេះសោះ ខំធ្វើឬក្សជាអ្នកចេះនោះ ៕

អត្ថបទដែលជាប់ទាក់ទង