ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម ចុះចែកបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋជាង១០០០ក្បាលដីនិងបន្តចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូជាង១១គីឡូម៉ែត្រនៅស្រុកចំការលើ

122
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមលោកគួច ចំរើន កាលពីព្រឹកថ្ងៃ២៦កក្ដដានេះ បាន ចុះចែកបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋជាង១០០០ក្បាលដី ។ក្រោយបញ្ចប់កម្មវិធីចែកបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋហើយនោះ លោកអភិបាលក៏បានបន្តចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូជាង១១គីឡូម៉ែត្រនៅស្រុកចំការលើ ដើម្បីជម្រុញអោយការដ្ឋាននេះស្ថាបនាទៅបានលឿននិងមានគុណភាពស្របតាមស្តង់ដា បច្ចេកទេស។
    មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានអោយដឹងថា កាលពី
ព្រឹកថ្ងៃ២៦កក្ដដានេះ លោកគួច ចំរើន បានរៀបចំធ្វើ និងផ្តល់បណ្ណ័កម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ចំនួន ១០គ្រួសារ ដែលមានជំលោះជាមួយគ្នារយៈពល២១ឆ្នាំកន្លងមក។ បន្ទាប់ពីនោះលោកអភិបាលខេត្តបានចុះចែកបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋនៅ ភូមិចំរើនផល ឃុំតាអុង ស្រុកចំការលើ ចំនួន១,១៩២ក្បាលដីទៀត។
   ក្រោយបញ្ចប់ការងារផ្តល់បណ្ណ័កម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ ហើយនោះ លោកអភិបាលក៏បាន
បន្តដឹកនាំមន្ត្រីជំនាញមកពិនិត្យមើល ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង១១.៥គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ដោយចាប់ថ្នល់បំបែក ដល់ភូមិបុសថ្លាន់  ឃុំស្វាយទាប ស្រុកចំការលើដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន និងបន្តចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង២៥.៤គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ឆ្លងកាត់ឃុំតាអុង ស្វាយទាប ស្រុចំការលើ និងឃុំថ្មពួន គរ ក្រូច ស្រុកព្រៃឈរ ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង