គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីហែក្បួនទ្រង់ទ្រាយធំបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅភ្នំពេញ
ភ្នំពេញ៖ វេទិកាជួបជុំសមាជិក និងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីហែក្បួនក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ វេទិកានេះធ្វើនៅថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដែលដឹកនាំដោយលោកខឹម វាសនា ប្រធានគណបក្ស។
យុទ្ធនាការណ៍ឃោសនាបោះឆ្នោត នីតិកាលទី៦ នៃរដ្ឋសភារបស់គណគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងរៀបចំហែរក្បួនឃោសនាធំ នៅក្រុងភ្នំពេញ ដែលមានអ្នកចូលរួមសរុបជាងប្រាំមួយម៉ឺននាក់ ។
លោកខឹម វាសនា បានថ្លែងថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនមែនត្រឹមតែជាគណបក្សប៉ុណ្ណោះទេ តែជាគ្រួសារ ជាសាលារៀន សម្រាប់អារម្មណ៍នៃសមាជិក និង គាំទ្រ ដែលស្តាប់យល់ពីមនោគមន៍វិជ្ជាអិលឌីភី៕