ក្រុមការងារគណៈចលនាសាសនិកឥស្លាម ចុះឃោសនា និងពន្យល់ណែនាំពីរបៀបនៃការគូសសន្លឹកឆ្នោត ដល់សហគមន៍ខ្មែរឥស្លាម ឃុំកំពង់ត្របែក ខេត្ដព្រៃវែង
ព្រៃវែង៖ ក្រុមការងារគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ទូនី រ៉សេត អនុប្រធានអចិន្ត្រៃយ៍ តំណាងលោក អូស្មាន ហាស្សាន់
លោក ម៉ាន សុគ្រី សមាជិកអចិន្ត្រៃយ៍ និងលោកស្មាន ម៉ាណាន សមាជិកអចិន្ត្រៃយ៍ បានបន្ដចុះឃោសនារកសំឡេង
ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបនៃការគូសសន្លឹកឆ្នោត អោយបានត្រឹមត្រូវស្របតាមលក្ខណ្តិកៈរបស់ គ ជ ប និងជាសន្លឹកឆ្នោតបានការ ទៅកាន់សហគមន៍ខ្មែរឥស្លាម អ្នកឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង។ កាលពីរសៀលថ្ងៃព្រហស្បតិ៏១៤ កើត ខែទុតិយាឍឆ្នាំ ចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ២៧ កក្ដដា ឆ្នាំ២០១៨។
លោក ម៉ាន សុគ្រី ក្រោយពីបានជម្រាបពីគោលនយោ បាយសំខាន់ៗទាំង ១១ខ ដែលគណបក្សប្រជាជនកម្ពុជាដាក់ចេញសម្រាប់អនុវត្តបន្តនាអាណត្តិទី៦ ឆ្នាំ២០១៨ -២០២៣ នេះ បើគណបក្សនេះនៅតែឈ្នះឆ្នោត លោកក៏បានផ្តល់បទបង្ហាញពីរបៀបនៃការគូសសន្លឹកឆ្នោត ហើយក៏ផ្តាំផ្ញើដល់សកម្មជន និងតំណាងសមាជិកបក្សដែលចូលរួមថា ពេលត្រឡប់ទៅកាន់មូលដ្ឋាន រឺគ្រួសារ សាច់ញាតិរបស់ខ្លួន សូម ពាំនាំការណែនាំបន្តពីរបៀបនៃការគូសសន្លឹកឆ្នោតនេះដល់ពួកគាត់ ខ្លាចក្រែងមានអ្នកមួយចំនួនតូចដែលមិនសូវយល់ដឹងច្បាស់លាស់។ ទន្ទឹមនឹងការពាំនាំខាងលើនេះដែរ លោកក៏បានផ្តាំផ្ញើដល់អ្នកទាំងអស់សូមប្រកូកប្រកាសអោយអ្នកមួយចំនួនតូចដែលនៅមិនទាន់បានមកចាប់ដៃ គាំទ្រគណបក្សប្រជាជនកម្ពុជា ដោយកត្តាអាក់អន់ចិត្តជាមួយទង្វើមិនគប្បីខ្លះរបស់មន្ត្រីថ្នាក់ក្រោមមួយចំនួន ហើយបែមករួមរស់ក្រោមម្លប់តែមួយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍តទៅមុខ ហើយសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី២០ លើសន្លឹកឆ្នោត ហើយការបោះឆ្នោតមានតែមួយថ្ងៃគត់គឺថ្ងៃអាទិត្យទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ៕