ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង អំពាវនាវ​ដល់​អាជីវករ​លក់ដូរ​ចូលរួម​លើកស្ទួយ​វិស័យ​ទេសចរណ៍​ ខណៈ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ចូលមក​កំសាន្ត​ក្នុង​ឆមាស​ដើមឆ្នាំ​២០១៨​ មានការថយចុះ

131

កំពង់ឆ្នាំង ៖​ លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងកាលពីរសៀលថ្ងៃទី ​២៦ ខែកក្កដា ឆ្នាំ​២០១៨ នេះថា៖ កំណើន​ភ្ញៀវ​ទេសចរណ៍​ចូល​មកលេង​កំសាន្ត​នៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង ទាំង​ជាតិ​និង​អន្តរជាតិ មានការ​ថយ ចុះ​ក្នុង​រយៈពេលខែ​៦​ ដើមឆ្នាំ ២០១៨ នេះ​ដោយសារតែ​ភ្លៀង​ភ្ឡៀ​ង ប៉ុន្តែ​ចំ ពោះ​ភ្ញៀវ​អន្តរជាតិ​ដែល​មក​តាម​កប៉ាល់ មក​ជិៈ​រទេះគោ​ទៅ​ទស្សនា​វត្ត​កំពង់ ត្រឡាច​ក្រោម និង​បន្ត​មកលេង​កំសាន្ត​នៅ​ភូមិ​អណ្ដូង​ឫស្សី គឺមាន​ការកើនឡើង ។ ទន្ទឹមគ្នា​នេះដែរ លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បងប្អូន​អាជីវករ​គ្រប់​ទីកន្លែង​សូម​ចូលរួម​ទទួល​បដិសណ្ឋាកិច្ច​រាក់​ទាក់​ទេសចរណ៍​ទាំងអស់គ្នា​។

លោក សេង សាលី បាន​បញ្ជាក់ថា៖ នៅក្នុង​ឆមាស​ដើមឆ្នាំ ២០១៨ ភ្ញៀវ​ជាតិ បាន​ថយចុះ​ប្រមាណ​៣០​ភាគរយ ចំណែកឯ​ភ្ញៀវ​អន្តរជាតិ​បាន​ថយចុះ​ប្រមាណ​១០​ភាគ ដោយសារ​ខែ​នេះ​គឺជា​ខែ​មាន​ភ្លៀង​និង​ខ្យល់​ធ្លាក់​ខ្លាំង និង​ភ្ញៀវ​បរទេស​ខ្លះ​ដល់ពេល​វិលត្រឡប់​ទៅកាន់​ប្រទេស​របស់ខ្លួន​វិញ ។ តែ​លោក​សង្ឃឹមថា​នៅ​ដើមខែ​សីហា​ឆ្នាំ ២០១៨ នេះ​ភ្ញៀវ​នឹង​ត្រលប់​មកវិញ ហើយ​កំណើន​ភ្ញៀវ​នឹង​កើនឡើង ពី​ដើមខែ​សីហា​នេះ​រហូតដល់​ខែមេសា ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ ។

​ដោយឡែក​ភ្ញៀវ​បរទេស​វ័យ​ចំណាស់ ដែល​មក​ដើរលេង​តាម​កប៉ាល់ គឺ​ភាគច្រើន​ទៅ​ជិៈ​រទេះគោ​មក​ទស្សនា​គំនូ​បុ​រ​រាណ​នៅ​វត្ត​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច រួច​បន្ត​មក​ទស្សនា ស្មូនឆ្នាំង និង​ការផលិត​វត្ថុ​អនុស្សាវរីយ នៅក្នុង​ភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ មានការ​កើនឡើង​ប្រមាណ​៣០% ។ ដូ ច្នេះ​ដើម្បី​ភ្ញៀវ ទេសចរណ៍ មាន​ទំនុកចិត្ត​មក​ទស្សនា កំសាន្ត និង​ស្នាក់នៅ ក៍​ដូចជា​ឆ្លងកាត់ ទឹកដី​ខេត្តកំពង់ឆ្នាំង អោយ​កាន់តែច្រើន​ថែមទៀត​នោះ មន្ទីរ​ទេស ចរណ៍​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ធ្វើការ​ការណែនាំ ដល់​ម្ចាស់​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និង​តាម​ទីកន្លែង​លក់ដូរ​នានា ចំនួន​៣៥​លើក អំពី​ការលក់ដូរ​ម្ហូបអាហារ​ស្អាត មាន​អនាម័យ​ល្អ មាន​បន្ទប់​ទឹកស្អាត សេ​វ៉ា​កម្ម​ល្អ រហ័ស​ទាន់​ចិត្ត និង ជាពិសេស​ទៅទៀត​នោះ​គឺ​មិន​លក់​ថ្លៃ​ជូន​ភ្ញៀវ​ទេ​ចរណ៍​ជាតិ​ជាដើម​។

​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទាំងអស់​បាន​មានមុខ​របរ ដូចខាងលើ សូម​ចូលរួម​លើកស្ទួយ វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​អោយបាន​ទាំងអស់គ្នា ដោយ​នាំគ្នា​ចូលរួម​ក្នុង​ចលនា​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​គ្រប់​ទីកន្លែង​គ្មាន​សំរាម​ស្អ​យុ​រលួយ ។ លោក​ប្រធាន​មន្ទីរ​ទេ ស​ចរណ៍​ខត្ត​បាន​អោយដឹងទៀតថា៖ នៅ​ខែ​មិនា ឆ្នាំ​២០១៩​ខាងមុខនេះ ខេត្តកំពង់ឆ្នាំង និង​រៀបចំ​បុណ្យ​ទន្លេ ដែល​នឹងត្រូវ​តុបតែង​លំអរ​ចាប់ពី​រង្វង់​មូល​វិមានឯករាជ្យ រហូតដល់​មាត់ទន្លេ​ផ្សារ​ក្រោម ។ ហេតុនេះ​ដើម្បីអោយ​ការរៀបចំ​របស់​អាជ្ញាធ​រ​ខេត្ត​ទទួលបាន​ជោគជ័យ និង​ទី​ក្រុងមាន​សោភ័ណ​ភាពល្អ លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រស់នៅក្នុង​ក្រុង​កំពង់ឆ្នាំង សូមមេត្តា​ចូលរួម​អោយបាន​ទាំងអស់គ្នា ធ្វើ​អនាម័យ​តាម​មុខផ្ទះ កុំ​ហាល​ខោអាវ​មុខផ្ទះ​និង ត្រូវមាន​ធុង​ដាក់​សំរាម​ដាក់​តាម​ផ្ទះ​អោយ​ត្រឹមត្រូវ ៕

 

អត្ថបទដែលជាប់ទាក់ទង