ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គុនល្បុក្កតោត្រូវពន្យារដល់ឆ្នាំ២០១៩-២០២០

171

​ភ្នំពេញ៖ឯកសារស្ដីពីការសុំស្នើបញ្ចូលក្បាច់គុនល្បុកត្តោកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនោះ អង្គការយូណេស្កូបានបើកពិនិត្យតាំងពីខែមីនាមកម្ល៉េះ ។
​ជាមួយនឹងការបើកត្រួតពិនិត្យនេះអង្គការអប់រំ វប្បធម៌របស់អង្គការសហប្រជាជាតិមួយនេះបានសុំ
ទោសកម្ពុជាដោយសារឆ្នាំនេះមិនទាន់អាចបញ្ចូលក្បាច់គុនបូរាណមួយនេះទៅជាសម្បត្តិវប្បធម៌អរូបិយ៍
របស់មនុស្សជាតិបាននៅឡើយ ។
​ទោះជាយ៉ាងណាក៏អង្គការពិភពលោកមួយនេះ បានសន្យាថានឹងបញ្ចូលក្បាច់គុនចំណាស់នេះទៅជា
សម្បត្តិវប្បធម៌អរូបិយ៍សម្រាប់មនុស្សជាតិនាឆ្នាំ២០១៩ ឬ ២០២០ ។
​មន្ត្រីអង្គរការUNESCO បានបង្ហើបថាសំណុំឯកសារគុនល្បុក្កតោរបស់កម្ពុជា បានបំពេញតាមទម្រង់បែបបទត្រឹមត្រូវអស់ ហើយនៅតែការពិនិត្យព័ត៌មានបន្ថែមប៉ុណ្ណោះ។លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូ
ឡាំពិកកម្ពុជា បានចាត់ទុកជាសញ្ញាណវិជ្ជមានមួយដែលធ្វើឲ្យលោកកាន់តែមានសង្ឃឹមថា គុនល្បុក្កតោកម្ពុជានឹង
បានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។


​លោកបានបន្តថាក្រោយកម្ពុជាបញ្ជូន ឯកសារគុនល្បុក្កតោកម្ពុជាដើម្បីស្នើរសុំចុះឈ្មោះក្នុងបញ្ជីបេតិកភ័ណ្ឌ
វប្បធម៌អរូបីនៃមនុស្សជាតិកាលពីខែមីនាឆ្នាំ២០១៧មួយឆ្នាំក្រោយមកពោលគឺនៅដើមខែមីនាឆ្នាំ២០១៨នេះទើបអង្គ
ការUNESCOបានបើកកញ្ចប់ឯកសារដើម្បីត្រួតពិនិត្យ ។
ដោយសារអង្គរការពិភពលោកមួយចង់ផ្ដល់អាទិភាព និងត្រួតពិនិត្យឯកសារប្រទេសមិនទាន់មានការចុះ បញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិផ្សេងទៀតសិនទើបអង្គការUNESCOសុំពន្យាពេល ក្នុងបញ្ជូនឯកសារគុនល្បុក្កតោ ទៅក្រុមគណៈកម្មការជំនាញដើម្បីត្រៀមពិនិត្យ និងវាយតម្លៃចុងក្រោយពោលគឺពន្យា ពេលពីឆ្នាំ២០១៩ ទៅឆ្នាំ២០២០ ទើបដឹងលទ្ធផលពិតប្រាកដ ។
សូមបញ្ជាក់ថាសៀវភៅក្បាច់គុនល្បុក្កតោកម្ពុជា ត្រូវបានបោះពុម្ពជាភាសាខ្មែរ និង ជាភាសាអង់គ្លេសរួចរាល់
អស់ហើយៗសៀវភៅនេះត្រូវបានទទួលស្គាល់ និង វាយតម្លៃពីការខិតខំស្រាវជ្រាវរបស់អ្នកក្បាច់គុនខ្មែរចាស់ៗដែល
នៅរស់ដើម្បីរួមគ្នាចងក្រោសៀវភៅនេះឡើង ៕

អត្ថបទដែលជាប់ទាក់ទង