ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​១៩ ​កើន​ដល់​៤៧​នាក់​

50

 

​ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង ២១​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ (COVID-19) ថ្មី​ចំនួន​១០​នាក់​បន្ថែមទៀត ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប កើន​ដល់​៤៧​នាក់ ក្នុងនោះ​មាន​ស្ត្រី ២ នាក់​។

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណី​ថ្មី​នេះ មាន​ជនជាតិខ្មែរ​ចំនួន​៤​នាក់ ក្នុងចំណោម​បងប្អូន​ខ្មែរឥស្លាម​ចំនួន ៧៩​នាក់​ដែល​វិលត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​ចូលរួម​ពិធី​សាសនា​មួយ និង​៦​នាក់​ទៀត ជា​ជនជាតិ​ម៉ាឡេស៊ី និង​ស្នាក់នៅ​បណ្ដោះអាសន្ន ក្នុងស្រុក​កងមាស ដែល​ពួកគេ​មកពី​ប្រទេស​ម៉ាឡេស៊ី ធ្វើ​ការងារ​សាសនា នៅតាម​ភូមិ​ឃុំ ក្នុងស្រុក​កងមាស ខេត្តកំពង់ចាម​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​ឲ្យ​ដឹងថា “​រហូត​ម៉ោង ១០​និង​៣០​យប់ ថ្ងៃទី ១៩ មីនា ២០២០ យើង​រកឃើញ​អ្នកជំងឺ COVID-19 ចំនួន​១០​ករណី​បន្ថែមទៀត ដូច្នេះ​សរុប​ទាំងអស់​ចំនួន ៤៧​ករណី​, ៤៣​ករណី​នាំចូល​ពី​ប្រទេសក្រៅ ១​ករណី​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន និង​២​ករណី ជា​ប្រពន្ធ​ពីរ​នាក់ ប៉ះពាល់​ផ្ទាល់​ជាមួយ​ប្តី​ពីរ​នាក់ មកពី​បុណ្យ​សាសនា​ពី​ប្រទេស​ម៉ាឡេស៊ី ដែល​រកឃើញ​មាន​ផ្ទុក​វិជ្ជមាន COVID-19​។ យើង​ពុំទាន់​រកឃើញ​ភ័ស្តុតាង​បញ្ជាក់ថា មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើតមានឡើង​” ។​

​ក្រសួងសុខាភិបាល បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ ករណី​ថ្មី​ទៀត ហើយនឹង​បន្ត​ជម្រាបជូន​ដល់​ប្រជាជន​ជ្រាប ប្រសិនបើ​មាន​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ណា​ផ្សេងទៀត​៕​

អត្ថបទដែលជាប់ទាក់ទង