ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទការចូលទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

62

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចបិទមិនឲ្យមានការចូលទស្សនា ឬស្រាវជ្រាវនានា នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក ស្ថិតក្នុងខណ្ឌដង្កោ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៩មីនានេះតទៅ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសប្រាប់ប្រធានក្រុមហ៊ុន ជេស៊ីរ៉ូយ៉ាល់ ពីការបិទការចូលទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងស្ថានភាពជំងឺកូវីដ១៩ (Covid-19) កំពុងរីករាលដាលជាសកល ហើយពេលថ្មីៗនេះ នៅកម្ពុជា បានរកឃើញនូវជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រួមទាំងនៅលើជនបរទេសសញ្ជាតិផ្សេងៗផងដែរ។

ក្រោយពេលដែលជំងឺកូវីដ១៩ បានធូរស្រាល រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការពិភាក្សា ដើម្បីអនុញ្ញាតជូនក្រុមហ៊ុនចាប់ផ្តើមដំណើរការអាជីវកម្ម សេវាកម្មឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង