ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ ពេលជិះម៉ូតូទៅយកប្រពន្ធ ដើម្បីចូលរួមហែបក្ស

84

បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរមួយ រថយន្ត១គ្រឿង និងម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់​ភ្លាមៗនៅនឹងកន្លែង នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅខាងជើងផ្សារត្រី​ចំងាយប្រហែល១០០ម៉ែត្រ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ប្រពន្ធជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះឈ្មោះ ហេង អាយុ២០ឆ្នាំ រស់នៅផ្ទះជួលមួយកន្លែង នៅខាងជើងផ្សារត្រី ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1D-3489 ។ មុនកើតហេតុរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បើកក្នុងទិសដៅពីកើតទៅលិច មានល្បឿនលឿន លុះដល់ផ្លូវបំបែកជាបួន មិនបង្អង់ល្បឿន បានបុកម៉ូតូមួយគ្រឿង ដែលបើកពីជើងទៅត្បូង បានជ្រុលមកមុខ ក៏ត្រូវរថយបុកបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង ។ ចំណែក រថយន្ត​បង្ក បាន​គេច​ខ្លួនបាត់។

​ប្រពន្ធជនរងគ្រោះ ដែលស្ថិតក្នុងសម្លៀកបំពាក់អាវនិងមួកបក្ស បាន​ប្រាប់​​ថា ជនរង​គ្រោះ បាន​ជិះ​ម៉ូតូ ទៅ​យក​គាត់ ដើម្បី​ទៅ​ចូល​រួម ហែ​បក្ស នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​កក្កដា។

អត្ថបទដែលជាប់ទាក់ទង