ប្រធាន គ.ជ.ប និងគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិសហគមន៍អឺរ៉ុប ៣២រូប នឹងជួបគ្នា មុនពេលចូលរួម សង្កេតការណ៍បោះឆ្នោត
ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៖ នៅថ្ងៃទី២៨ខែកក្កដា នឹងមានជំនួបរវាងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិជាន់ខ្ពស់មកពីសហគមន៍អឺរ៉ុប ចំនួន៣២រូប ដូចជាសមាជិកព្រឹទ្ធសភា និងមាជិករដ្ឋសភា មកពីសហគមន៍អឺរ៉ុប នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
ជំនួបនេះ គឺដើម្បីស្វែងយល់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃការបោះឆ្នោត នៅកម្ពុជា មុនពេលចូលរួមសង្កេតការណ៍បោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដា ។