ប្រធានផ្សារច្បារអំពៅចុះផ្សព្វផ្សាយពីវិធីការពារ បង្កាទប់ស្កាត់មេរោគកូវីដ១៩ ដល់បងប្អូនអាជីវករផ្សារនិងអតិថីជនពេលចេញ ចូលផ្សារ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះលោក គួច ចំណាន ប្រធានផ្សារច្បារអំពៅនិងសហការីបានចុះធ្វើការផ្សព្វផ្សាយពីវិធីបង្កាការពារមេរោគកូវីដ១៩ដើម្បីអោយបងប្អូនអាជីវករនិងអតិថិជនពេលចេញចូលផ្សារបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីវីការពារមេរោគកូវីដ១៩នេះនិងក៏បានធ្វើការផ្សព្វផ្សាយនូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលពីរបៀបការពារមេរោគកូវីដ១៩ដោយវាស់កំដៅ,បាញ់អាកុលលាងសម្អាតដៃ,ពាក់ម៉ាស់ការពារនិងពាក់ស្រោមដៃផងដែរ។
ខណៈពេលចុះផ្សព្វផ្សាយពីវិធីការពារមេរោគកូវីដ១៩នាពេលនោះលោកគួច ចំណាន ប្រធានផ្សារច្បារអំពៅក៏បានលើកឡើងថាដើម្បីបង្ការទប់ស្កាត់ ដោយការពារនៃការរីករាលដាលជម្ងឺកូវីដ១៩និងមានសារអប់រំដើម្បីរួមគ្នាបង្ការទប់ស្កាត់ការពារនៃការរីករាលដាលជម្ងឺកូវីដ១៩។ដូចតទៅ៖
១៖ អ្នកមកពីបរទេសសូមអោយរស់នៅដាច់ឆ្ងាយពីគេរយះពេល១៤ថ្ងៃដើម្បីការពារនៃការឆ្លងជម្ងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត នោះក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
៣៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជម្ងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិគ្រោះយោបល់ថែទាំសុខភាពរបស់លោកអ្នកផងដែរពោលគឺយើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខភិបាល៕