ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឱសថស្ថាន​ដែល​លក់​ម៉ាស ​សង្កត់ក​ពលរដ្ឋ ​ថ្លៃ​ហួសហេតុ​ ប្រឈម​នឹង​ការបិទ​អាជីវកម្ម​

58

 

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែ មីនា ឆ្នាំ​២០២០ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យុវ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន ៤២២​នាក់ នៅ​វិមាន​សន្តិភាព មុន​ចេញ​ហ្វឹកហ្វឺន និង​បំពេញបេសកកម្ម​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​កូ​វី​ឌ​-១៩ (COVID-19) សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាបជូន​ជា​សា​ធារ​ថា សម្តេច​កំពុង​សិក្សា​លើ​វិធានការ​ច្បាប់​ដើម្បី​ដាក់បទបញ្ជា​រឹបអូស​ម៉ាស់​ដែល​កំពុង​លក់​ក្នុងតម្លៃ​ថ្លៃ​ខ្ពស់​ហួសហេតុ​សង្កត់ក​ប្រជាពលរដ្ឋ​នៅតាម​ទីផ្សារ និង​ឱសថស្ថាន​មួយចំនួន ហើយ​ឈានទៅ​បិទ​ឱសថស្ថាន​ទាំងនោះ​លែង​ឲ្យ​ដំណើរ​ការរកស៊ី​អស់​មួយជីវិត​។​

​វិធានការ​ដ៏​តឹងរ៉ឹង​នេះ គឺ​ដើម្បី​កុំអោយ​ឱសថស្ថាន​ទាំងនោះ​ដំឡើងថ្លៃ​ម៉ាស់ ​លក់​សង្កត់ក​ពលរ​ដ្ឋ​តទៅទៀត​ជាពិសេស​នៅក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ​កំពុង​ប្រ​យុ​ទ្ធ​ប្រឆាំងនឹង​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ឌ​-១៩៕​

អត្ថបទដែលជាប់ទាក់ទង