ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាស់តឿនដល់ កងកម្លាំង នគរបាលទប់ស្កាត់ ក្រុមជ្រុលនិយមមានចរិត បំផ្លាញសន្តិភាព

125

ឧត្តរមានជ័យ ៖ មេនគរបាលខេត្តឧត្តរមានជ័យ បានដាស់តឿនដល់ កងកម្លាំង នគរបាល ត្រូវបង្កើន និងបង្ការ ការពារទប់ស្កាត់ មិនឱ្យកើតមានឡើងជាដាច់ខាត ក្រុមជ្រុលនិយម ឬសកម្មភាពណាមួយនាំឱ្យមានភាព វឹកវរ ក្នុងសង្គមជាតិ ឬមានចរិត បំផ្លាញសន្តិភាព។

នារសៀលថ្ងៃសុក្រ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការអគ្គស្នងការដ្ឋាននគរបាលជាតិ និងពង្រឹងកងកម្លាំងដើម្បីត្រៀមការងារ ការពារបោះឆ្នោត និងការិយាល័យបោះឆ្នោត ដល់កងកម្លាំងក្រោមឱវាទទាំងអស់។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកនាយផ្នែក លោកអធិការនគរបាលស្រុក,ក្រុង ទាំង៥ និងវរសេនាតូចការពារព្រំដែនទាំង២ ។

ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានដាស់តឿនដល់ កងកម្លាំង នគរបាលគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវបង្កើន និងបង្ការ ការពារទប់ស្កាត់ មិនឱ្យកើតមានឡើងជាដាច់ខាត ក្រុមជ្រុលនិយម ឬសកម្មភាពណាមួយនាំឱ្យមានភាព វឹកវរ ក្នុងសង្គមជាតិ ឬមានចរិត បំផ្លាញសន្តិភាពនោះឡើយ និងបានអំពាវនាវឲ្យយកចិត្តទុកដាក់ថែរក្សាការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។ ត្រូវបង្កើននិងប្រើប្រាស់ ឲ្យអស់ ពីលទ្ធភាព ក្នុងការ ការពារការិយាល័យបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ឆ្នាំ ២០១៨ ឲ្យបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង