ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បុរស​ម្នាក់​ស្លាប់ និង​របួស​៤​នាក់ ក្នុង​គ្រោះថ្នាក់​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​កង់​បី​

73

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​ក្រោម​ម៉ូតូ​នៅ​កន្លែង​កើត ខណៈ​មនុស្ស​ប្រុស​ស្រី​៤​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​កង់​បី កាលពី​វេលា​ម៉ោង​១១:២០​នាទី​យប់ ថ្ងៃ​សុក្រ ទី​៣ ខែមេសា ឆ្នាំ​២០២០​នេះ លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ត្រង់ចំណុច​ជិត​ផ្លូវ​បេតុង (​ក្រោយ​ផ្សារ​ក្រមួន​) ស្ថិតក្នុង​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​គ្រោះថ្នាក់ កើតឡើង ដោយសារតែ​ពួកគេ​ទាំងនោះ បាន​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន មិន​ប្រយ័ត្ន ទៅបុក​ម៉ូតូ​កង់​បី​អ្នកលក់​ស្លាបមាន់ និង​សាច់គោ​អាំង​មួយគ្រឿង​ទៀត កំពុងបើក​ឆ្លងផ្លូវ​ពេញទំហឹង​៕

អត្ថបទដែលជាប់ទាក់ទង