ការពារកុំឲ្យមានការជួញដូរសត្វព្រៃនៅកម្ពុជា ដើម្បី ជួយបង្ការការឆ្លងជំងឺកូវីដ១៩
ភ្នំពេញ៖ ស្ថានទូតអាមេរិក និងក្រសួងបរិស្ថានកំពុងធ្វើសហប្រតិបត្តិការជាមួយគ្នា ដើម្បីការពារកុំឲ្យមានការជួញដូរសត្វព្រៃនៅកម្ពុជា ដែលជាការជួយបង្ការការឆ្លងជំងឺ។ នេះបើតាមប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី 4 ខែមេសាឆ្នាំ 2020។
ស្ថានទូតអាមេរិកបានលើកឡើងទៀតថា ” ក្នុងពេលដែលអ្នកជំនាញកំពុងធ្វើការកំណត់ប្រភពពិតប្រាកដនៃមេរោគកូវីដ១៩ គេមានភស្តតាងបង្ហាញថា ប្រភពដើមរបស់វាគឺសត្វព្រៃដែលត្រូវបានចាប់ និងជួញដូរដោយខុសច្បាប់ ដែលមនុស្សយកទៅបរិភោគ”។
ប្រភពដដែលបានលើកឡើងទៀតថា តាមរយៈការបង្ក្រាបលើសាច់សត្វដែលត្រូវបានចាប់ និងជួញដូរដោយខុសច្បាប់ ដូចមាននៅក្នុងរូបនេះ នៅទីរួមខេត្តស្ទឹងត្រែង អង្គការ Greening Prey Lang ដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID និងក្រសួងបរិស្ថានកំពុងតែធ្វើការអភិរក្សសត្វព្រៃដ៏មានតម្លៃនៅកម្ពុជា ហើយខិតខំការពារមិនឲ្យមានគ្រោះអាសន្នចំពោះសុខភាពសាធារណៈ៕