អាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាទាហានករណីគ្រឿងញៀន
ស្វាយរៀង៖ នៅវេលាម៉ោង ២២ និង ០៣នាទីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត កម្លាំងការិយាល័យជំនាញនៃមន្ទីយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនមន្ត្រីយោធាម្នាក់ឈ្មោះ ងួន ប្រុស ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីវេលាម៉ោង ១៣ និង ០០ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត (ករណីនេះអនុវត្តតាមដីការបញ្ជាឲ្យឃាត់ខ្លួនពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត)។
បច្ចុប្បន្នមន្ត្រីជំនាញ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕