គ.ជ.ប ៖ ការឃោសនាបោះឆ្នោត លើកមុន បណ្តឹងទៅថ្នាក់ឃុំសង្កាត់ មាន៣៧៣បណ្តឹង លើកនេះ មានតែ៣០បណ្តឹង ប៉ុណ្ណោះ
ភ្នំពេញ ៖ គ.ជ.ប បានប្រកាសថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ រយៈពេល២១ថ្ងៃ ដែលបានបិទបញ្ចប់នៅល្ងាចថ្ងៃសុក្រម្សិលមិញនេះ ការឃោសនាបោះឆ្នោត លើកមុន បណ្តឹងទៅថ្នាក់ឃុំសង្កាត់ មាន៣៧៣បណ្តឹង លើកនេះ មានតែ៣០បណ្តឹង ប៉ុណ្ណោះ ហើយនៅគណៈកម្មាធិការរាជធានី ខេត្តរៀបចំការបោះឆ្នោត លើកមុនមនា១២២បណ្តឹង លើកនេះមានតែ៨បណ្តឹងប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាស បង្ហាញលទ្ធផលសរុបព្រឹត្តិការណ៍ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ រយៈពេល២១ថ្ងៃ ដោយបានបញ្ជាក់ថា ក្នុងរយៈពេល២១ថ្ងៃមកនេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង២០ មានប្រជាពលរដ្ឋ ចេញទៅហែរក្បួនប្រមាណជិត២លាននាក់ ដែលធ្វើសកម្មភាពឃោសនានៅតាមដងផ្លូវ ប្រជុំ និងចែកខិត្តបណ្ណ។ ចំពោះរថយន្តដែលបានប្រើប្រាស់ក្នុងរយៈពេលឃោសនានេះ គឺមានប្រមាណជាង៦ម៉ឺនគ្រឿង ចំណែកម៉ូតូមានប្រមាណជាង៣សែនគ្រឿងផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖